អារ៉ាប់៖  ក្រុមហ៊ុនអាកាសចរណ៍អារ៉ាប់ Emirates ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនោះ ត្រូវបានអ្នកដំណើរម្នាក់បង្ហោះរូបភាពយន្តហោះប្រភេទ Boeing 777 ដាំពេជ្រយ៉ាងព្រោងព្រាយ  ធ្វើឲ្យអ្នកលេងបណ្តាញសង្គម ឃើញហើយមានអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំង។  នេះយោងតាមសារព័ត៌មាន Dailymail ដែលបានចេញផ្សាយក្នុងថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៨

យន្តហោះស្រោបពេជ្រ

គួរបញ្ជាក់ថារូបភាពមួយសន្លឹកនេះបានទទួលប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់មនុស្សម្នាជុំវិញពិភពលោក។ ពួកគេពិតជាមានអារម្មណ៍ងឿងឆ្ងល់នឹងយន្តហោះស្រោបពេជ្រនេះខ្លាំងមែនទែន។

មូលហេតុនៅពីក្រោយរឿងនេះត្រូវបានបែកធ្លាយ។ តាមពិតទៅយន្តហោះ Boeing777 នេះមិនបានស្រោបគ្រាប់ពេជ្រអ្វីទេ។  ប៉ុន្តែវាជាការច្នៃប្រឌិតមួយរបស់អតីតគ្រូពេទ្យធ្មេញម្នាក់ឈ្មោះ Sara Shakeel ដែលនាងបានថតយកទិដ្ឋភាពមុនឡើងយន្តហោះ ទៅកែច្នៃក្នុងកម្មវិធី Photoshop ដើម្បីបង្ហោះចូលក្នុងគណនី Instagram របស់នាងប៉ុណ្ណោះ។

ក្រោយការបង្ហោះរួច មនុស្សជាច្រើនបានភ្ញាក់ផ្អើលនឹងរូបយន្តហោះជាខ្លាំង។ ពួកគេបានចោទជាសំណួរថា តើវាជាការពិតឫក៏ក្លែងក្លាយ? 

យោងតាមប្រសាសន៍របស់អ្នកនាង Sara ផ្ទាល់បានឲ្យដឹងថា "ពេលនេះយន្តហោះស្រោបពេជ្ររបស់ខ្ញុំកំពុងល្បីពេញអ៊ីនធើណែតហើយ។ មនុស្សម្នាចង់ដឹងថាវាពិតឫក៏ក្លែងក្លាយ។ អីចឹងមុនយន្តហោះនេះចុះចត ខ្ញុំនឹងបង្ហោះរូបរាងពិតរបស់វាឲ្យអ្នកទាំងអស់គ្នាមើល"។ នាងបន្ថែមថា "មូលហេតុដែលខ្ញុំសម្រេចចិត្តច្នៃយន្តហោះស្រោបពេជ្រនេះព្រោះខ្ញុំចង់ឲ្យដំណើរកម្សាន្តមួយនេះកាន់តែរំភើបរីករាយ"។

យន្តហោះស្រាបពេជ្រ
យន្តហោះស្រាបពេជ្រ
រូបរាងពិតរបស់យន្តហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]