ភ្នំពេញ៖ វិលៗជិតដាច់ឆ្នាំ 2018 ទៀតហើយពេលចុងឆ្នាំអ៊ីចឹង តើមានអ្វីសប្បាយរីករាយជាងបុណ្យ Christmas និងឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី? ប៉ុន្ដែឆ្នាំនេះខុសពីឆ្នាំមុនៗ ព្រោះផ្សារទំនើប EXCHANGE SQUARE បានរៀបចំកម្មវីធីដ៏ពិសេស ប្លែកដាច់ពីគេគឺ EXCHANGE SQUARE Winterland ដើម្បីអបអរសាទរ Christmas 2018 នេះ។

រីករាយជាមួយការតាំងបង្ហាញផ្ទះទឹកកកសិប្បនិមិត្ត និងការបាញ់ព្រិលលើកដំបូងបំផុត ដែលដូចជាព្រិលពិតៗមិនធ្លាប់មានពីមុនមកឡើយ គឺចាប់ពីថ្ងៃទី 12 រហូតដល់ថ្ងៃទី 25 ធ្នូនេះ។

ចូលរួមកម្មវីធីពិព័រណ៍ EXCHANGE SQUARE Winterland ដែលនឹងធ្វើឡើងចាប់ពីថ្ងៃសុក្រ 14 ធ្នូ រហូតដល់ថ្ងៃអាទិត្យទី 16 ធ្នូនេះ។ លោកអ្នកនឹងកាន់តែរីករាយជាមួយការលក់បញ្ចុះតម្លៃជាច្រើន រួមទាំងការសម្ដែងបទចម្រៀង Christmas  ការជួបជាមួយតាណូអែល ការតាំងបង្ហាញគំនូរ និងសិល្បៈដោយវិចិត្រករវ័យក្មេង។

ក្រៅពីការទស្សនា និងថតរូបទុកជាអនុស្សាវរីយ៍នាឱកាស Christmas និងការលក់បញ្ចុះតម្លៃសន្ធឹកសន្ធាប់ពីហាង ដែលមានក្នុងផ្សារទំនើប EXCHANGE SQUARE  លោកអ្នកក៏អាចមានឱកាសចាប់ឆ្នោតផ្សងសំណាងដើម្បីឈ្នះរង្វាន់ជាច្រើន ដោយគ្រាន់តែធ្វើការទិញទំនិញពីហាងណាមួយក្នុងផ្សារទំនើប EXCHANGE SQUARE ចាប់ពី $20 ដល់ $50 លោកអ្នកនឹងទទួលបានសន្លឹកឆ្នោតមួយសន្លឹក ដើម្បីឈ្នះរង្វាន់ធំ iPhone XS Max កាបូបលុយម៉ាក AIGNER វ៉ាលីម៉ាក American Tourister ព្រមទាំងរង្វាន់ដទៃទៀតជាច្រើន៕

បើចង់ដឹងថាមានការបញ្ចុះតម្លៃអ្វីខ្លះ ហើយនឹងមានសកម្មភាពសប្បាយៗអ្វីខ្លះនៅក្នុងកម្មវិធី EXCHANGE SQUARE Winterland នេះអាចមើលរូបភាពខាងក្រោម៖

EXCHANGE SQUARE
EXCHANGE SQUARE
EXCHANGE SQUARE

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]