ភ្នំពេញ៖ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅពេលដែលអ្នកគាំទ្រសង្កេតឃើញថា តារាប្រុសចំណូលថ្មីជនជាតិខ្មែរម្នាក់ មានមុខមាត់ស្រដៀងនឹងតារាចម្រៀងកូរ៉េលោក Kang Daniel សមាជិកក្រុម Wanna One។

យ៉ាងណាមិញ ផ្អែកតាមប្រភពមួយចំនួនទាក់ទងនឹងកម្លោះសង្ហារូបនោះបានឲ្យដឹងថា លោកមានឈ្មោះ Tirak Therdz ដែលជាសមាជិកមួយរូបក្នុងក្រុម One Top របស់ផលិតកម្ម K’ve Entertainment។ បច្ចុប្បន្នលោក Tirak Therdz ក៏កំពុងតែទទួលបានប្រជាប្រិយភាព ពីសំណាក់អ្នកគាំទ្ររបស់លោកផងដែរ។

ម៉្យាងវិញទៀត ចំពោះចំនុចពិសេសដ៏ទាក់ទាញដែលធ្វើឲ្យលោក Tirak មើលទៅស្រដៀងនឹងលោក Kang Daniel គឺនៅត្រង់ភ្នែក និងស្នាមញញឹមរបស់លោកតែម្តង។ ហើយអ្វីដែលពិសេសនោះ គឺតារាចម្រៀងរូបនេះ ក៏ជាតារាចម្រៀងដែលមានការរៀបចំខ្លួន និងស្ទីលតាមបែបតារា Kpop ផងដែរ។

ទោះជាយ៉ាងណាក្តី រវាងអ្នកទាំងពីរមានចំណុចនិងទម្រង់មុខស្រដៀងគ្នាស្ទើរតែទាំងស្រុងទៅហើយ ហើយអ្នកគាំទ្រតារា Kpop ខ្លះក៏បាននិយាយថា បើសិនជាមិនប្រាប់ទេ ពួកគេប្រាកដជាគិតថា Tirak គឺជា Daniel បាត់ទៅហើយ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Kang Daniel
Kang Daniel
Kang Daniel
Kang Daniel
Tirak Therdz
Tirak Therdz
Tirak Therdz
Tirak Therdz

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]