ភ្នំពេញ៖ ការរង់ចាំយ៉ាងអន្ទះសារ ចង់ជួបជាមួយកំពូលតារាសម្តែងស្រី ឯកអគ្គរដ្ឋទូតប្រចាំតំបន់បីប្រទេស កម្ពុជា ថៃ ឡាវ របស់ក្រុមហ៊ុន Huawei កញ្ញា Bella Ranne នៅសល់តែពីរថ្ងៃទៀតតែប៉ុណ្ណោះ។ Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនលំដាប់ថ្នាក់លេខ ២ ក្នុងពិភពលោក នឹងរៀបចំព្រឹត្តិការណ៍កក្រើកប្រចាំឆ្នាំ ការប្រគំតន្រ្តី «Bella nova 3 series Live Concert» ដើម្បីសម្ពោធស្មាតហ្វូន nova3 Lite ជាផ្លូវការ អបអរទិវាសិទ្ធមនុស្ស និងការអញ្ជើញឯកអគ្គរដ្ឋទូតរបស់ខ្លួន មកប្រទេសកម្ពុជានៅថ្ងៃ ១០ ធ្នូ នៅស្ទូឌីយូហង្សមាស ផ្សារទំនើបអ៊ីអនម៉ល១ ជាន់ទី៤ ដែលមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស ២ ម៉ោងពេញ ចាប់ពីម៉ោង ៧:០០ យប់តទៅ ។

ការប្រគំតន្រ្តី «Bella nova 3 series Live Concert»

ព្រឹត្តិការណ៍ដ៏ពិសេស និងអស្ចារ្យនេះក៏មានការចូលរួមពីកំពូលតារាចម្រៀង លោក នីកូ កញ្ញា សុខស្រីនាង សុវត្ថិ មុនីវណ្ណ និង សុវត្ថិ មុនីនាគ ផងដែរ។ ចង់ជួបជាមួយ Idol ប៉ុន្តែមិនទាន់មានសំបុត្រសម្រាប់ចូលរួមទស្សនាមែនទេ? អ្នកអាចចូលរួមលេងក្នុងការប្រកួតប្រជែងនៅលើ Huawei Facebook Page: Huawei Mobile (KH) និង Instagram: huaweimobilekh ដើម្បីទទួលបានសំបុត្រចូលរួមការប្រគំតន្ត្រីដោយឥតគិតថ្លៃ និងមានឱកាសជួបផ្ទាល់ ថតរូបផ្ទាល់ និងទស្សនាការសម្តែងពិសេសៗផ្ទាល់របស់ idol ក្នុងដួងចិត្តអ្នក។ លើសពីនេះទៅទៀត អ្នកក៏អាចទៅសាកសួរនៅតាមបណ្តាហាងលក់ទូរស័ព្ទធំៗ ដែលមានស្លាកសញ្ញា Huawei នៅទីក្រុងភ្នំពេញដើម្បីទទួលបានសំបុត្រឥតគិតថ្លៃផងដែរ ដោយគ្រាន់តែទិញស្មាតហ្វូន Huawei nova 3/nova 3i/ nova 3 lite ឬធ្វើតាមលក្ខខណ្ឌផ្សេងៗ។

មុននឹងការប្រគំតន្ត្រី ចាប់ពីម៉ោង ៥ ល្ងាច តទៅ យើងក៏មានការលេងហ្គេមសប្បាយៗ ដើម្បីឈ្នះរង្វាន់ សំបុត្រចូលទស្សនា ការតេស្តស្មាតហ្វូន Huawei nova3 nova3i និង nova3 Lite និងអាចមានឱកាសថតរូបផ្ទាល់ជាមួយកញ្ញា Bella ផងដែរ។

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន nova3 Lite បានក្លាយជាស្មាតហ្វូនដែលលក់ដាច់បំផុត ដែលមានតម្លៃត្រឹមតែ $259 ដែលមានអេក្រង់កោង 3D ពេញតួ ធំកប់កែម បែបឆកទំហំបង្ហាញ 6.5 FHD+ FullView Display អេក្រង់លាតរហូតដល់ 90.1% និងកំរិតបង្ហាញ 2349 * 1080 High Resolution បំពាក់ដោយ AI កាមេរ៉ាបួនគ្រាប់ កាមេរ៉ាមុខពីរគ្រាប់ទំហំ 16MP + 2MP និងកាមេរ៉ាក្រោយពីរគ្រាប់ 13MP + 2MP ថាមពលថ្មរបស់ nova3 Lite មានទំហំធំមហាសាល រហូតដល់ 4000mAh។ រីឯស្មាតហ្វូន nova 3 មានតម្លៃត្រឹមតែ $469 និង nova 3i តម្លៃ $329 ថែម Bluetooth Speaker ឥតគិតថ្លៃ៕

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://www.facebook.com/huaweimobilekh/

Huawei nova3 nova3i និង nova3 Lite
ការប្រគំតន្រ្តី «Bella nova 3 series Live Concert»
ការប្រគំតន្រ្តី «Bella nova 3 series Live Concert»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]