(ភ្នំពេញ)៖ អតីតតារាសម្ដែង ស្រីរូបស្រស់ អ្នកនាង ខៀវ សុខារ៉ាវី ត្រូវបានគេដឹងថា កាលពីមួយរយៈកន្លងទៅ នាងបានធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើល ជាខ្លាំង ខណៈដែលស្ងាត់ៗ នាងសម្រេចបំណងរៀបការ ជាមួយគូស្នេហ៍ ដែលជាអនិកជន រស់នៅក្រៅប្រទេស។ យ៉ាងណាមិញ ក្រោយពេល ដែលអ្នកនាង ខៀវ សុខារ៉ាវី រៀបការរួច នាងបានបង្ហើបឲ្យដឹងថា នាងនឹងមានគម្រោង ចង់រៀនជំនាងញ បន្ថែមទៀត នៅសហរដ្ឋអាមេរិក។

ដោយអតីតតារាសម្ដែង រូបនេះ បានរៀបរាប់ថា «សួស្តីមិត្តទាំងអស់គ្នា សុខសប្បាយជាទេ? នាងខ្ញុំ ចង់សុំយោបល់មិត្តៗ ទាំងអស់គ្នា ថា តើជំនាញអ្វីដែលនាងខ្ញុំ គួរតែចាប់យកសំរាប់ការសិក្សា បន្ត នៅលើទឹកដីសហរដ្ឋអាមេរិក ?»។

យ៉ាងណាមិញ គេមិនទាន់ដឹងនៅឡើយទេថា អ្នកនាង ខៀវ សុខារ៉ាវី នឹងចាប់យកមុខជំនាញ អ្វីទៅសិក្សាបន្ត នៅសហរដ្ឋ អាមេរិកនោះទេ។ ដោយឡែក អតីតតារាសម្ដែង ដែលធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញ និងជាតារាដែលទទួលបានការគាំទ្រ ពីទស្សនិកជន រូបនេះ ហាក់គ្មានបំណង នឹងវិលត្រឡប់ចូល ប្រឡូកក្នុងសិល្បៈជាថ្មីនោះទេ ខណៈដែលនាង បានបង្ហើបឲ្យដឹងហើយថា នាងចង់រៀន ជំនាញបន្ថែមទៀត នៅសហរដ្ឋអាមេរិក៕

ខៀវ សុខារ៉ាវី
ខៀវ សុខារ៉ាវី និងស្វាមី
ខៀវ សុខារ៉ាវី និងស្វាមី
ខៀវ សុខារ៉ាវី

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]