រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ខណ្ឌទួលគោក​ធ្វើការ​ចុះ​បង្ក្រាប និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ចំនួន​ពីរ​នាក់ រួម​ទាំង​ថ្នាំ​ញៀន​៧​កញ្ចប់​តូច​ហេតុការណ៍​ចុះ​បង្ក្រាប​ខាងលើ​នេះ​ប្រព្រឹត្ត​ទៅ​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៨ ត្រង់​ចំណុច​ផ្លូវ​រថភ្លើង​ត្រឡោក​កែង និង​ផ្លូវ​៥៩៨ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​កម្លាំង​របស់​ពួក​គាត់​បាន​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​រហូត​ឈាន​ទៅ​ដល់​ការ​កំណត់​មុខសញ្ញា និង​ចុះ​បង្ក្រាប​ត្រង់​ចំណុច​ខាងលើ ហើយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​ដែល​តែងតែ​ឈរ​ចែកចាយ​គ្រឿង​នៅ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​យ៉ាង​សកម្ម រួម​ទាំង​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ស​ថ្លា​ចំនួន​៧​កញ្ចប់​តូច ។

សមត្ថកិច្ច​បន្ត​ថា ជនសង្ស័យ​ទី​១ – មានឈ្មោះ ម៉ៅ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ និង​កន្លែង​ស្នាក់​នៅ​មិន​ពិតប្រាកដ ។ ទី​២- មានឈ្មោះ ប៊ុ​ន ជិត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរប​មិន​ពិតប្រាកដ ស្នាក់​នៅ​ទីតាំង​កន្លែង​កើតហេតុ​ខាងលើ ។

ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​សាកសួរ​នាំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​រង់ចាំ​ការ​ចាត់ការ​ទៅ​តាម​នីតិវិធី​ជា​បន្ត​ទៀត ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]