ឥណ្ឌា៖ ក្លាយទៅជាគូស្វាមីភរិយាមួយគូ ដែលបានរៀបចំពិធីមង្គលការរបស់ខ្លួនធំជាងគេប្រចាំឆ្នាំនៅក្នុងប្រទេសឥណ្ឌា សម្រាប់កំពូលតារាសម្តែងស្រី ប្រឡូកក្នុងវិស័យសិល្បៈច្រើនឆ្នាំកញ្ញា Priyanka Chopra និងតារាចម្រៀងវ័យក្មេងលោក Nick Jonas។

ដោយពិធីមង្គលការរបស់អ្នកទាំងពីរ បានធ្វើឡើងទៅរយៈពេល ៥ ថ្ងៃ ៥ យប់ មានការរៀបចំតុងតែងនៅក្នុងសណ្ឋាគារយ៉ាងប្រណីត និងបានអញ្ជើញភ្ញៀវកិត្តិយសក្នុងវិស័យសិល្បៈជាច្រើនាក់ឱ្យមកចូលរួមយ៉ាងច្រើនកុះករ។

ជាពិសេសនោះគឺមង្គលការរបស់កំពូលតារាទាំងពីរដួង ក៏បានផ្តោតទៅលើវប្បធម៌ សាសនា និងប្រពៃណីរបស់គ្រួសារឥណ្ឌាផងដែរ ព្រមទាំងបូកបញ្ចូលទាំងការរៀបការតាមបែបអឺរ៉ុបទៀតផង ដែលបានប្រារព្ធធ្វើឡើងចាប់តាំងពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១៨ កន្លងមកនេះ។

ក្នុងនោះគេក៏ឃើញរ៉ូបកូនក្រមុំបែបបរទេស របស់កំពូលតារាសម្តែងស្រី Priyanka Chopra បានមកពីប្រ៊េន Ralph Lauren ដែលមានប្រវែងស្បៃជាង ២០ ម៉ែត្រឯណោះ។ 

គួរឱ្យដឹងផងដែរថា តារាល្បីឈ្មោះទាំងពីរដួងនេះមានអាយុខុសគ្នាដល់ទៅ ១០ ឆ្នាំ ដោយលោក Nick Jonas ទើបតែមានអាយុ ២៦ ឆ្នាំប៉ុណ្ណោះ ខណៈដែល Priyanka Chopra មានអាយុ ៣៦ ឆ្នាំទៅហើយ។ 

លោក Nick Jonas ក៏ជាអតីតតារាចម្រៀង និងអ្នកសរសេរបទចម្រៀងអាមេរិក ដែលទើបតែប្តូរមកជាអ្នកសិល្បៈឥណ្ឌាវិញ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងបូលីវូដគូគាប់ជាមួយនឹង Priyanka Chopra រហូតឈានដល់ការរៀបមង្គលការជាមួយគ្នាយ៉ាងអធិកអធម ត្រូវបានគេចាត់ទុកថាជាពិធីរៀបអាពាហ៍ពិពាហ៍ដ៏ធំជាងគេប្រចាំឆ្នាំ ២០១៨ នេះក្នុងវិស័យសិល្បៈឥណ្ឌា៕  

តោះចង់់ដឹងថាពិធីមង្គលការរបស់ Super Star ឥណ្ឌាមួយគូនេះ មានការរៀបចំធំដុំយ៉ាងណានោះ មកទស្សនារូបភាពខាងក្រោមដូចតទៅ៖  

មង្គលការតាមបែបសាសនា
មង្គលការបែបប្រពៃណីឥណ្ឌា
មង្គលការបែបប្រពៃណី
មង្គលការបែបប្រពៃណីឥណ្ឌា
មង្គលការបែបប្រពៃណីឥណ្ឌា
មង្គលការបែបប្រពៃណីឥណ្ឌា
មង្គលការបែបប្រពៃណីឥណ្ឌា
មង្គលការបែបប្រពៃណីឥណ្ឌា
មង្គលការបែបប្រពៃណីឥណ្ឌា
មង្គលការបែបប្រពៃណីឥណ្ឌា
មង្គលការបែបប្រពៃណីឥណ្ឌា
មង្គលការបែបប្រពៃណីឥណ្ឌា
ពិធីជប់លៀងជាមួយមិត្តភក្តិ
ពិធីជប់លៀងជាមួយមិត្តភក្តិ
ពិធីជប់លៀងជាមួយមិត្តភក្តិ
ពិធីជប់លៀងជាមួយមិត្តភក្តិ
ពិធីជប់លៀងជាមួយមិត្តភក្តិ
ពិធីជប់លៀងជាមួយមិត្តភក្តិ
ពិធីជប់លៀងជាមួយមិត្តភក្តិ
ពិធីជប់លៀងជាមួយមិត្តភក្តិ
ពិធីតាមបែបអឺរ៉ុប
ពិធីតាមបែបអឺរ៉ុប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]