ពិភពលោក៖ ក្នុងឆ្នាំ២០១៨នេះ គេសង្កេតឃើញថាវិស័យទេសចរណ៍ក្នុងទីក្រុងបាងកកហាក់មានសន្ទុះហក់ឡើងយ៉ាងខ្លាំង ព្រោះភ្ញៀវទេសចររាប់លាននាក់បានទៅទស្សនានិងលេងកម្សាន្តនៅទីនោះពីមួយថ្ងៃទៅមួយថ្ងៃ។ មិនតែប៉ុណ្ណោះ វិស័យទេសចរណ៍របស់ប្រទេសថៃបានកើនដល់ទៅ៥,៥ភាគរយ ប្រៀបធៀបនឹងឆ្នាំ២០១៧កន្លងទៅ។  

ពួកគេបានទទួលភ្ញៀវទេសចរអន្តរជាតិ សរុប ២៣,៧លាននាក់ ដែលបានមកទស្សនាទីក្រុងបាងកក ក្នុងឆ្នាំ២០១៨នេះ។ 

យោងតាមសារព័ត៌មាន CNN ដែលបានចេញផ្សាយក្នុងថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០១៨ នេះបានឲ្យដឹងថា ទីក្រុងបាងកកបានជាប់ចំណាត់ថ្នាក់លេខ២ ជាទីក្រុងដែលមានភ្ញៀវទេសចរទៅទស្សនាច្រើនបំផុតក្នុងចំណោមទីក្រុងទាំង១០ផ្សេងទៀតជុំវិញពិភពលោក។ 

ខាងក្រោមនេះជាទីក្រុងទាំង១០ដែលបានទទួលស្វាគមន៍ភ្ញៀវទេសចរច្រើនបំផុតក្នុងឆ្នាំ២០១៨នេះ៖ 

១០. ទីក្រុង Shenzhan ,ប្រទេសចិន

ក្នុងឆ្នាំ១៩៨០ ទីក្រុងមួយនេះគ្រាន់តែជាទីក្រុងតូចមួយប៉ុណ្ណោះ។ ប៉ុន្តែសព្វថ្ងៃនេះ  Shenzhan គឺជាទីក្រុងដែលមានប្រជាប្រិយភាពបំផុតមួយនិងបានទទួលស្វាគមន៍ភ្ញៀវទេសចរប្រមាណ១២,៤លាននាក់។ 

ទីក្រុង Shenzhan ,ប្រទេសចិន

៩. ទីក្រុងគូឡាឡាំពួរ , ប្រទេសម៉ាឡេស៊ី

ក្នុងឆ្នាំ២០១៨នេះ ទីក្រុងគូឡាឡាំពួរបានទទួលភ្ញៀវទេសចរសរុប១៣,៤លាននាក់។ 

ទីក្រុងគូឡាឡាំពួរ , ប្រទេសម៉ាឡេស៊ី

៨. ទីក្រុងញ៉ូវយ៉ក, សហរដ្ឋអាមេរិក

ទីក្រុងញ៉ូវយ៉កជាទីក្រុង ដែលមានកេរ្តិ៍ឈ្មោះល្បីមួយខាង ផ្នែកបច្ចេកវិទ្យាទំនើបៗ និង សំណង់ហេដ្ឋារចនាសម័្ពន្ធនៃអគារធំៗជាច្រើន។ ដោយឡែកក្នុងឆ្នាំ២០១៨នេះ ញ៉ូវយ៉កបានទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ១៣,៥លាននាក់។  

ទីក្រុងញ៉ូវយ៉ក, សហរដ្ឋអាមេរិក

៧. ទីក្រុងឌូបៃ, ប្រទេសអារ៉ាប់រួម

អ្នកណាក៏ដឹងថា ឌូបៃជាទីក្រុងអ្នកមាន។ ទីក្រុងនេះសម្បូរទៅដោយធនធានធម្មជាតិដូចជា​ ប្រេង រ៉ែ មាស និង វត្ថុកម្រជាច្រើន។ ចំណែកឯវិស័យទេសចរណ៍វិញ ឌូបៃបានទទួលស្វាគមន៍ភ្ញៀវទេសចរប្រមាណ ១៦,៧លាននាក់ ក្នុងឆ្នាំ ២០១៨នេះ។  

ទីក្រុងឌូបៃ, ប្រទេសអារ៉ាប់រួម

៦. ទីក្រុងប៉ារីស, ប្រទេសបារាំង

ក្នុងឆ្នាំ២០១៨នេះ ប៉ារីសបានទទួលស្វាគមន៍ភ្ញៀវទេសចរ សរុប១៦,៩លាននាក់។  

ទីក្រុងប៉ារីស, ប្រទេសបារាំង

៥. ទីក្រុងម៉ាកាវ, ប្រទេសចិន

ម៉ាកាវគឺជាទីក្រុងមួយដែលពោសពេញទៅដោយកាស៊ីណូសម្រាប់ឲ្យមនុស្សដែលចូលចិត្តការភ្នាល់គ្នា។ ដោយឡែកភ្ញៀវទេសចរអន្តរជាតិប្រមាណ ១៨,៩លាននាក់ បានមកទស្សនាក្នុងទីក្រុងម៉ាកាវក្នុងឆ្នាំ២០១៨នេះ។  

ទីក្រុងម៉ាកាវ, ប្រទេសចិន

៤. ទីក្រុងសិង្ហបុរី

សិង្ហបុរីជាទីក្រុងមួយដែលមានសន្ទុះយ៉ាងខ្លាំង ក្នុងការអភិវឌ្ឈលើគ្រប់វិស័យដូចជាសេដ្ឋកិច្ច ទីផ្សារ និង ពាណិជ្ចកម្ម។ ក្រលែកមកមើលវិស័យទេសចរណ៍វិញ សិង្ហបុរីបានទទួលស្វាគមន៍ភ្ញៀវទេសចរប្រមាណ១៨,៥លាននាក់ក្នុងឆ្នាំ២០១៨នេះ។  

ទីក្រុងសិង្ហបុរី

៣. ទីក្រុងឡុងដ៍, ប្រទេសអង់គ្លេស

កំណើននៃការកើនឡើងនៃភ្ញៀវទេសចរនៅក្នុងទីក្រុងឡុងដ៍មានសន្ទុះយ៉ាងខ្លាំងរហូតដល់៤,៥ភាគរយប្រៀបធៀបនឹងឆ្នាំ២០១៧។ ទីក្រុងឡុងដ៍បានទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិសរុប ២០,៧លាននាក់ ក្នុងឆ្នាំ២០១៨នេះ។ 

ទីក្រុងឡុងដ៍, ប្រទេសអង់គ្លេស

២. ទីក្រុងបាងកក, ប្រទេសថៃ

វិស័យទេសចរណ៍ក្នុងទីក្រុងបាងកក បានកើនដល់ទៅ៥,៥ភាគរយធៀបនឹងឆ្នាំ២០១៧។ ក្នុងឆ្នាំ២០១៨នេះ បាងកកបានទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិសរុប២៣,៧លាននាក់។  

ទីក្រុងបាងកក, ប្រទេសថៃ

១. ទីក្រុងហុងកុង, ប្រទេសចិន

សព្វថ្ងៃនេះទីក្រុងហុងកុងបានកាន់តំណែងលេខក្នុងតារាងទីក្រុងមានប្រជាប្រិយភាពបំផុតក្នុងពិភពលោក។ ក្នុងឆ្នាំ២០១៨នេះ ហុងកុងបានទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិសរុប២៩,៨លាននាក់។  

ទីក្រុងហុងកុង, ប្រទេសចិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]