ភ្នំពេញ៖ កាលពីពេលថ្មីៗនេះក្រុមហ៊ុន វីតាល់ ដែលជាក្រុមហ៊ុនផលិត និងចែកចាយទឹកពិសាគុណភាពខ្ពស់ឈានមុខគេក្នុងប្រទេសកម្ពុជា និងល្បីល្បាញលើសកម្មភាពសប្បុរសធម៌បានត្រឡប់មកជាថ្មីម្ដងទៀតជាមួយកម្មវិធីមួយទៀតប្លែក ដោយធ្វើការនាំយកនូវអំពូលប្រើប្រាស់ដោយពន្លឺព្រះអាទិត្យចំនួនជិត ២០០គ្រឿង និងអំណោយទៅចែកជូនដល់សិស្សានុសិស្សជនជាតិភាគតិចក្នុងតំបន់ដាច់ស្រយាលនៃខេត្តមណ្ឌលគីរីសម្រាប់ការប្រើប្រាស់រៀនសូត្រនាពេលរាត្រី។ 

វីតាល់ចែកជូនអំពូលសាកថ្មដោយពន្លឺព្រះអាទិត្យ

បើតាមប្រសាសន៍របស់លោកស្រី កូវ ច័ន្ទនិច បុគ្គលិកពាណិជ្ជសញ្ញាវីតាល់រៀបរាប់ទាំងអារម្មណ៍រីករាយបានបញ្ជាក់ថា៖ 

“ វីតាល់ពិតជាក្ដីសោមនស្សរីករាយជាខ្លាំងដែលបាននាំយកនូវមូលនិធី ២៥រៀលមកប្រើប្រាស់ជាថ្មីម្ដងទៀតលើសកម្មភាពមនុស្សធម៌មួយនេះ ពោលគឺការចែកនូវអំពូលសាកថ្មដោយពន្លឺព្រះអាទិត្យដល់សិស្សានុសិស្សកម្រិតបឋមភូមិ និងទុទិយភូមិជាជនជាតិភាគតិច។ មូលហេតុដែលវីតាល់បង្កើតនូវសកម្មភាពមួយនេះឡើងគឺដោយសារយើងបានមើលឃើញពីកង្វះខាតភ្លើងអគ្គិសនីជាក់ស្ដែង ដែលប្អូនៗសិស្សានុសិស្សកំពុងតែជួបប្រទះ និងដើម្បីលើកកម្ពស់ការរៀនសូត្ររបស់ប្អូនៗនាពេលរាត្រី។ លោកស្រីក៏បានបញ្ជាក់ទៀតផងដែរថា ក្នុងដំណើរដ៏វែងឆ្ងាយពីក្រុងភ្នំពេញ និងប្រមាណជាង 40គីឡូម៉ែត្រ ពីក្រុងសែនមនោរម្យ គឺវិតាល់បានទៅកាន់ទីតាំង ២កន្លែងផ្សេងគ្នាគឺ វិទ្យាល័យអូររាំង និងអនុវិទ្យាល័យម៉េម៉ង់។ ស្របក្នុងឱកាសនេះផងដែរ វីតាល់ពុំមែននាំយកតែអំពូលនេះប៉ុណ្ណោះទេ ដោយយើងបានអោបក្រសោបមកជាមួយអំណោយជាសម្ភារសិក្សា និងថវិកាមួយចំនួនដើម្បីលើកទឹកចិត្តដល់លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សគ្រប់រូបក្នុងឱកាសបើកបេវសនកាលឆ្នាំសិក្សាថ្មី និងមួយចំណែកទៀតគឺប្រគល់ជូនសម្រាប់ការប្រើប្រាស់ជារួមក្នុងការកសាងសាលារៀន។ កម្មវិធីលើកនេះពុំមែនត្រឹមតែជាកម្មវិធីសប្បុរសធម៌តែមួយនោះទេ គឺវីតាល់មានបំនងចង់លើកស្ទួយវិស័យអប់រំដែលជាថ្នាលបណ្ដុះបណ្ដាលប្អូនៗសិស្សានុសិស្សជំនាន់ក្រោយ ដើម្បីជាទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិនាពេលអនាគតផងដែរ”។

លោក ជុនហៀង ថាវសិទ្ធិ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនវីតាល់បានមានប្រសាសន៍ថា៖ 

“នេះជាសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌មួយថ្មីទៀតដែលវីតាល់បានធ្វើឡើងស្របពេលដែលក្រុមហ៊ុនឯកជនដទៃទៀតទាំងក្នុងវិស័យ និងក្រៅវិស័យពុំបានគិតគូរដល់ការលំបាក និងតម្រូវការរបស់ពួកគាត់។ លោកបន្តទៀតថា នេះមិនមែនជាលើកទីមួយទេ សម្រាប់វីតាល់ ចូលរួមក្នុងសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌បែបនេះ គឺយើងតែងតែព្យាយាមពាំនាំនូវមូលនិធិទៅប្រើប្រាស់បន្តបន្ទាប់នៅតាមទីកន្លែងផ្សេងៗគ្នា ជាមួយនឹងសកម្មភាពថ្មីៗ និងប្លែកដែលយើងតែងតែស្វែងរកនូវទីតាំង ខ្វះខាត និងសិក្សាពីតម្រូវការជាចាំបាច់ជាក់ស្ដែង។ លោកក៏បានថ្លែងអំណរគុណដល់លោកនាយកសាលាទាំងពីររូប ដែលបានចួលរួម ជួយសម្របសម្រួល និងអនុញ្ញាតឱ្យវីតាល់បង្កើតឲ្យមានកម្មវិធីនេះកើតមានឡើងយ៉ាងរលូនប្រកបដោយភាពជោគជ័យ”។
វីតាល់ចែកជូនអំពូលសាកថ្មដោយពន្លឺព្រះអាទិត្យ

លោកនាយកអនុវិទ្យាល័យម៉េម៉ងបានថ្លែងអំណរគុណ និងមានមតិលើកឡើងថា៖ 

“ការឧបត្ថម្ភនេះពិតជាមានគុណតម្លៃ ដែលមិនអាចកាត់ថ្លៃបានសម្រាប់កូនសិស្សានុសិស្សភាគតិចជិត ២០០អ្នកដែលរស់នៅក្នុងតំបន់ ដោយសារតែពួកគាត់ខ្វះខាតនូវភ្លើងអគ្គិសនីប្រើប្រាស់នាពេលយប់។ យ៉ាងណាមិញវាបានជួយសម្រួលដល់ការសិក្សារបស់ពួកគាត់នាពេលរាត្រីផងដែរ។ លោកពិតជាអរគុណជាខ្លាំងសម្រាប់ការស្វះស្វែងរបស់ក្រុមហ៊ុនទឹកពិសាវីតាល់ ក្នុងដំណើរឆ្លងកាត់ព្រៃភ្នំ ជាមួយស្ថានភាពផ្លូវដ៏លំបាក់ដោយនាំយកសម្ភារទាំងអស់នេះ មកដល់ទីតាំងយើងខ្ញុំ។ លោកបន្តទៀតថា ការចូលរួមនេះរបស់វីតាល់បានឆ្លុះបញ្ចាំងនូវវប្បធម៌ចែករំលែកដ៏ប្រពៃ និងការគិតគូរយ៉ាងខ្ជាប់ខ្ជួនក្នុងវិស័យមនុស្សធម៌ និងសប្បុរសធម៌ដែលក្រុមហ៊ុនដទៃគួរយកចិត្តទុកដាក់ចូលរួម ជាក់ស្ដែងដូចអ្វីដែលវីតាល់កំពុងធ្វើនៅទីនេះ”។
វីតាល់ចែកជូនអំពូលសាកថ្មដោយពន្លឺព្រះអាទិត្យ

គួរបញ្ជាក់ផងដែរថា ទស្សនវិស័យរបស់ វីតាល់ មិនត្រឹមតែចង់ធ្វើសកម្មភាពសប្បុរសធម៌កាន់តែច្រើននោះទេ ក្រុមហ៊ុនក៏មានបំណង លើកទឹកចិត្តនិងផ្សព្វផ្សាយកម្មវិធីសប្បុរសធម៍នៅក្នុងប្រទេសកម្ពុជាឲ្យមានភាពកាន់តែពុះកញ្ជ្រោលផងដែរ។ វីតាល់ប្តេជ្ញាថានឹងយកកញ្ចប់ថវិកាសប្បុរសធម៌ ដែលបានចូលរួមពីអតិថិជនទាំងអស់ទៅធ្វើកម្មវិធីសប្បុរសធម៌ជាច្រើនបន្ថែមទៀត ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនត្រឡប់ទៅអតិថិជនទាំងអស់វិញ។ ដូច្នេះសូមចងចាំថា គ្រាន់តែជាអតិថិជនវីតាល់ អ្នកគឺបានចូលរួមធ្វើបុណ្យកុសល និងចូលរួមចំណែកនៃការជួយ និងអភិវឌ្ឍសង្គមបានជាច្រើន «វីតាល់មោទនភាពផលិតផលជាតិ»

វីតាល់ចែកជូនអំពូលសាកថ្មដោយពន្លឺព្រះអាទិត្យ
វីតាល់ចែកជូនអំពូលសាកថ្មដោយពន្លឺព្រះអាទិត្យ
វីតាល់ចែកជូនអំពូលសាកថ្មដោយពន្លឺព្រះអាទិត្យ
វីតាល់ចែកជូនអំពូលសាកថ្មដោយពន្លឺព្រះអាទិត្យ
វីតាល់ចែកជូនអំពូលសាកថ្មដោយពន្លឺព្រះអាទិត្យ
វីតាល់ចែកជូនអំពូលសាកថ្មដោយពន្លឺព្រះអាទិត្យ
វីតាល់ចែកជូនអំពូលសាកថ្មដោយពន្លឺព្រះអាទិត្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]