ថៃ៖ Matika ជាតារាសម្ដែងខាងតួកាច ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេង មកជាច្រើនឆ្នាំ មកហើយ ក្នុងនោះ នាពេលសព្វថ្ងៃនេះ នាងក៏នៅតែបន្តរក្សាបាននូវជាប្រិយភាពរបស់ខ្លួន ឲ្យមហាជននៅតែស្រលាញ់ និងចូលចិត្តផងដែរ។

ដោយឡែក បើងាកមកមើលពីជីវិតស្នេហារបស់នាងវិញ វាហាក់បីដូចជាមានការ ចម្លែកបន្តិច ខុសពីគូស្នេហាដទៃផ្សេងទៀត ព្រោះថា បើទោះបីជាស្នេហារបស់ពួកគេទាំងពីរមិនទទួលបានការរិះគន់ ពីសំណាក់អ្នកគាំទ្រជាច្រើនក៏ដោយ ប៉ុន្តែពួកគេទាំងពីរ ហាក់បីដូចជា មិនសូវហ៊ានបង្ហាញរូបភាព ឬសកម្មភាពបែបផ្អែមល្អែមជាមួយគ្នា នៅលើបណ្តាញ សង្គមនានា នោះទេ។

តែយ៉ាងណាមិញ កាលពីយប់មិញនេះ មិត្តប្រុសរបស់ Matika ក៏បានរៀបចំនូវកម្មវិធី ភ្ញាក់ផ្អើលមួយ ដែលបានធ្វើឲ្យមហាជន និងមិត្តភក្តិសម្លាញ់របស់នាងជាច្រើន មានក្ដីរំភើបចិត្តជាខ្លាំង ក្រោយពេលដែលមិត្តប្រុសរបស់នាង បានលុតជង្គង់សុំនាងរៀបការ នៅចំពោះមុខមហាជនជាច្រើន ដោយក្នុងនោះក៏ចំថ្ងៃខួបស្នេហារបស់ពួកគេគម្រប់៨ឆ្នាំផងដែរ។

ហើយនេះ ក៏ជារឿងមួយ ដែលបានធ្វើឲ្យមហាជនជាច្រើន ក៏មិននឹកស្មានដល់នោះទេ ថាមិត្តប្រុសរបស់នាង ហ៊ានធ្វើទង្វើទាំងអស់នេះដាក់នាង និងថែមទាំងបានរៀបចំយ៉ាងអធិកអធម យ៉ាងនេះថែមទៀត៕

ចង់ជ្រាបកាន់តែច្បាស់ សូមតាមដានទស្សនាវីដេអូខាងក្រោមនេះ៖ 

Matika និងគូស្នេហ៍
Matika និងគូស្នេហ៍
Matika និងគូស្នេហ៍
Matika និងគូស្នេហ៍
Matika និងគូស្នេហ៍
Matika និងគូស្នេហ៍
Matika និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]