អង់គ្លេស៖ នារាត្រីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០១៨ ដែលជាដំណាក់កាលចុងក្រោយនៃកម្មវិធីប្រកាសពានរង្វាន់ថ្នាក់តំបន់ និងពិភពលោករបស់កម្មវិធីពានរង្វាន់អចលនទ្រព្យអន្តរជាតិ រៀបចំឡើងនៅសណ្ឋាគារ The Savoy Hotel នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដែលមានការចូលរួមពីម្ចាស់ជ័យលាភីតំណាងប្រទេសនិងតំបន់ទូទាំងពិភពលោកពីកម្មវិធីពានរង្វាន់អចលនទ្រព្យតំបន់អាស៊ីប៉ាស៊ីហ្វិក តំបន់អឺរ៉ុប តំបន់អាមេរិក តំបន់អាហ្វ្រិក តំបន់អារ៉ាប់ និងពីចក្រភពអង់គ្លេស ក្រុមហ៊ុន ប៉េង ហួត គ្រុប តំណាងជ័យលាភីពីប្រទេសកម្ពុជា និងតំបន់អាស៊ីប៉ាស៊ីហ្វិកមានកិត្តិយស ដែលទទួលបានជ័យលាភីពានរង្វាន់លំដាប់អន្តរជាតិ គឺ «ពានរង្វាន់អភិវឌ្ឍសេវាកម្មសាធារណៈ ល្អជាងគេប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក សំរាប់គម្រោង សាលសន្និបាត យូរ៉ូវីល / Best Public Service Development Asia Pacific for Euroville Convention Hall»

លោកឧកញ៉ា ថៃ ម៉េងលី អគ្គនាយកក្រុមហ៊ុន ប៉េង ហួត គ្រុប បាន មានប្រសាសន៍ ពីទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសថា៖ 

«នេះជាជោគជ័យថ្មីមួយទៀតរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលបានធ្វើឲ្យទង់ជាតិកម្ពុជា និងស្លាកយីហោក្រុមហ៊ុនបង្ហាញខ្លួនលើវេទិការអន្តរជាតិ នៅកណ្ដាលទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស។ នេះមិនមែនជាការចៃដន្យទេដែលក្រុមហ៊ុន ប៉េង ហួត គ្រុប យើងទទួលបានពានរង្វាន់អ្នកអភិវឌ្ឍសេវាកម្មសាធារណៈ ដែលល្អជាងគេប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានការចូលរួមពីបណ្ដាលប្រទេសនានាពី ៥ ទ្វីបលើពិភពលោក។ នេះជាសមិទ្ធផលនៃការខិតខំរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៅក្នុងក្រុមហ៊ុន ប៉េង ហួត គ្រុបយើងដែលបានសាមគ្គីគ្នាសម្រេចចក្ខុវិស័យរបស់ក្រុមហ៊ុន ដើម្បីឈានមុខគេទាំងគុណភាព សោភ័ណភាព សេវាកម្មល្អជាងគេ ដូច្នេះខ្ញុំតំណាងឲ្យក្រុមហ៊ុន សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំទាំងអស់នឹងសូមឲ្យថ្នាក់ដឹកនាំទាំងអស់ខិតខំបន្ថែមទៀត ដើម្បីសម្រេចគោលដៅក្រុមហ៊ុនឈានទៅទទួលពានលំដាប់ពិភពលោកបន្តទៀត។ ជាចុងក្រោយ ក្រុមហ៊ុនសូមថ្លែងអំណរគុណផងដែរដល់អតិថិជនដែលបន្តផ្តល់ទំនុកចិត្ត និងគាំទ្រក្រុមហ៊ុនយើងខ្ញុំកន្លងមក»។
ក្រុមហ៊ុន ប៉េង ហួត គ្រុប ទទួលពានរង្វាន់

ជារៀងរាល់ឆ្នាំក្រុមហ៊ុន International Property Media ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស តែងតែរៀបចំការប្រកួតប្រជែងយកពានរង្វាន់អចលនទ្រព្យអន្តរជាតិតាមតំបន់នីមួយៗដូចជា អាស៊ីប៉ាស៊ីហ្វិក អាហ្វ្រិក អារ៉ាប់ អាមេរិក អឺរ៉ុប និងចក្រភពអង់គ្លេស ដើម្បីជ្រើសរើសរកក្រុមហ៊ុនដែលល្អជាងគេមកប្រកួតប្រជែងដើម្បីសម្រិតសម្រាំងរកម្ចាស់ជ័យលាភីចុងក្រោយប្រចាំតំបន់នីមួយៗ និងពិភពលោក។

គួររំលឹកផងដែរថាកាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០១៨ កន្លងមកនេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប ទទួលបានពានរង្វាន់លំដាប់ផ្កាយប្រាំចំនួន ៣ និងពានរង្វាន់ផ្សេងៗ សរុប ១៣ ពានរង្វាន់ពីកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិក ដែលរៀបចំឡើងនៅសណ្ឋាគារ The Marriott Marquis Queen's Park នៅទីក្រុងបាងកក ប្រទេសថៃ។

លើសពីនេះទៅទៀត ក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏បានទទួលជ័យលាភី ជាក្រុមហ៊ុនអភិវឌ្ឍល្អជាងគេប្រចាំប្រទេសកម្ពុជាចំនួន ៣ ឆ្នាំជាប់គ្នាផងដែរ ពីកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា រៀបចំឡើងដោយក្រុមហ៊ុន Property Guru ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី៕

ក្រុមហ៊ុន ប៉េង ហួត គ្រុប ទទួលពានរង្វាន់
ក្រុមហ៊ុន ប៉េង ហួត គ្រុប ទទួលពានរង្វាន់
ក្រុមហ៊ុន ប៉េង ហួត គ្រុប ទទួលពានរង្វាន់
ក្រុមហ៊ុន ប៉េង ហួត គ្រុប ទទួលពានរង្វាន់
កម្មវិធីប្រកាសពានរង្វាន់ថ្នាក់តំបន់ និងពិភពលោក
ពានរង្វាន់អចលនទ្រព្យលំដាប់អន្តរជាតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]