អាល្លឺម៉ង់៖ ជំនួសដោយការប្រើប្រាស់ស្ករសូកូឡា ក្នុងឱកាសបុណ្យណូអែលខិតជិតចូលមកដល់ អាល្លឺម៉ង់បើកបង្ហាញស្នាដៃដ៏លេចធ្លោ ជាមួយនឹងការតម្រៀបកាក់មាសសុទ្ធរាប់ពាន់កាក់ បង្កើតបានជាដើមណូអែលដ៏ចែងចាំ និងត្រូវបានគេដឹងថា វាមានតម្លៃខ្ទង់លានដុល្លារឯណោះ។

កាក់មាសសុទ្ធយកទៅតម្រៀបធ្វើដើមណូអែល

បើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន CGTN បានឲ្យដឹងថា ដើមណូអែលមាសនេះ មានកម្ពស់ ៣ម៉ែត្រ ដោយចំណាយកាក់មាសសុទ្ធយកមកតម្រៀប នៅតាមជញ្ជាំងប្លាស្ទិកថ្លា (រាងសាជី) ចំនួន ២ ០១៨កាក់ និងមានទម្ងន់សរុបទាំងអស់ ៦៣គីឡូក្រាម ដោយអមមកជាមួយនឹងផ្កាយយក្សមួយ (ទម្ងន់ ២០អាន់ស៍ ឬប្រហែល ០,៥៦គីឡូក្រាម) ដោតជាប់នៅចំណុចកំពូលនៃដើមណូអែលមាសនេះផងដែរ។

ដើមណូអែលមាសនេះ ត្រូវបានរៀបចំបង្កើតឡើង ដោយឈ្មួញមាសនៃក្រុមហ៊ុន Pro Aurum ក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់ និងដោយមានការសហការពីក្រុមហ៊ុន Austrian Mint វាចំណាយពេលអស់ជាង ១ម៉ោង ក្នុងការរៀបចំតម្រៀបវាឡើង។ 

កាក់មាសសុទ្ធយកទៅតម្រៀបធ្វើដើមណូអែល

គួរឲ្យដឹងផងដែរថា ដើមណូអែលមាស ដែលមានរាងដូចសាជីនេះ នឹងត្រូវយកទៅដាក់តាំងបង្ហាញនៅសាល Goldhouse (ឬ Goldhaus) រហូតដល់ត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ តែប៉ុណ្ណោះ។

វាក៏ត្រូវបានគេប៉ាន់ប្រមាណបានថា មានតម្លៃប្រហែល ២,៣លានអឺរ៉ូ ឬ ២,៦លានដុល្លារអាមេរិកឯណោះ ដែលថ្លៃជាងគេបង្អស់នៅអឺរ៉ុប ៕

ទស្សនាវីដេអូខាងក្រោម៖  

កាក់មាសសុទ្ធយកទៅតម្រៀបធ្វើដើមណូអែល
កាក់មាសសុទ្ធយកទៅតម្រៀបធ្វើដើមណូអែល
កាក់មាសសុទ្ធយកទៅតម្រៀបធ្វើដើមណូអែល
កាក់មាសសុទ្ធយកទៅតម្រៀបធ្វើដើមណូអែល
កាក់មាសសុទ្ធយកទៅតម្រៀបធ្វើដើមណូអែល
កាក់មាសសុទ្ធយកទៅតម្រៀបធ្វើដើមណូអែល
កាក់មាសសុទ្ធយកទៅតម្រៀបធ្វើដើមណូអែល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]