ភ្នំពេញ៖ ឆ្នាំនេះ គឺជាឆ្នាំទី ៤ ដែលក្រុមហ៊ុនគូបូតាកម្ពុជា បានប្រារព្ធកម្មវិធីសប្បុរសធម៌របស់ខ្លួន ដែលមានឈ្មោះថា “Kubota Sharing The Future” ដែលក្នុងឆ្នាំទី ៤ នេះគូបូតាបានបរិច្ចាគកាបូប និងសម្ភារៈសិក្សាសិស្សចំនួន២០,០០០ ឈុត មានតម្លៃជាង ៩ ម៉ឺនដុល្លារ ដែលព្រព្រឹត្តទៅនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបងកាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម ស៊ូ អារ៉ាហ្វាត់ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង។ កម្មវិធីសប្បុរសធម៌នេះ ជាផ្នែកមួយនៃការអភិវឌ្ឍន៍ និងការទទួលខុសត្រូវក្នុងសង្គម ដែលមានបំណងជួយដល់កុមារដែលខ្វះខាតនៅតាមជនបទដាច់ស្រយ៉ាលទូទាំងប្រទេសកម្ពុជាឱ្យមានជីវិតកាន់តែប្រសើរឡើង។

គូបូតា បរិច្ចាគកាបូបសិស្ស និងសម្ភារៈសិក្សា

លោក ភីសានុ មីលីនតានុស អគ្គនាយករងទទួលបន្ទុកផ្នែកលក់ និងសេវាកម្ម នៃទីស្នាក់ការធំក្រុមហ៊ុន ស្យ៉ាម គូបូតា ខបភឺរេសិន បានមានប្រសាសន៍ថា គោលនយោបាយរបស់ក្រុមហ៊ុន ស្យ៉ាមគូបូតា គឺមិនត្រឹមតែសិក្សាស្រាវជ្រាវ និង អភិវឌ្ឍន៍បចេ្ចកវិទ្យាគ្រឿងយន្តកសិកម្មប៉ុណ្ណោះទេ ថែមទាំងសន្យាបន្តកម្មវិធីសប្បុរសធម៌ដើម្បីជួយដល់សង្គមផងដែរ។ ហេតុដូច្នេះហើយបានជាគូបូតាបានបង្កើតកម្មវិធី “Kubota Sharing The Future” នេះអស់រយៈពេល ៤ ឆ្នាំជាប់ៗគ្នា ដែលបានជួយដល់វិស័យអប់រំ និងយុវជន ជាក់ស្តែងគឺការបរិច្ចាគកាបូប និងសម្ភារៈសិក្សាដល់កុមារកម្ពុជា ដែលខ្វះខាតជាច្រើនម៉ឺននាក់។

គូបូតា បរិច្ចាគកាបូបសិស្ស និងសម្ភារៈសិក្សា

គួរបញ្ជាក់ផងដែរថា កម្មវិធីសប្បុរសធម៌មួយនេះទទួលបានជោគជ័យយ៉ាងធំធេងក្នុងរយះពេល ៣ ឆ្នាំចុងក្រោយនេះ ដែលសម្ភារៈសិក្សាត្រូវបានផ្តល់ទៅដល់កុមារកម្ពុជាជាច្រើនម៉ឺននាក់ ដែលបានជួយជ្រោមជ្រែងក្នុងការសិក្សារបស់ពួកគេបានយ៉ាងច្រើនគួរឱ្យកត់សម្គាល់។ ទោះបីយ៉ាងណាក៏ដោយ នៅមានតំបន់ជាច្រើនទៀតដែលនៅខ្វះខាត ដូច្នេះហើយបានជាគូបូតាបន្តធ្វើកម្មវិធីនេះក្នុងឆ្នាំនេះដែលជាឆ្នាំទី៤។ 

កាបូប និងសម្ភារៈសិក្សាសិស្សចំនួន ២ ម៉ឺនឈុតត្រូវបានបរិច្ចាគ ដែលផ្តល់ជូនមន្ទីរអប់រំខេត្តបាត់ដំបងចំនួន ៥០០០ ឈុត និង ១៥០០០ ឈុតទៀតផ្តល់ជូនភ្នាក់ងារចែកចាយគូបូតា ដើម្បីបរិច្ចាគដល់កុមារខ្វះខាតជាច្រើនខេត្តទូទាំងប្រទេស។

គូបូតា បរិច្ចាគកាបូបសិស្ស និងសម្ភារៈសិក្សា
គូបូតា បរិច្ចាគកាបូបសិស្ស និងសម្ភារៈសិក្សា

លោក ភីសានុ មីលីនតានុស បានបន្ថែមទៀតថា ក្នុងឆ្នាំ ២០១៨ នេះ កម្មវិធី “Kubota Sharing The Future” មានទិសដៅបរិច្ចាគកាបូប និងសម្ភារៈសិក្សា ចំនួន ៤៩០០០ ឈុត ដែលផ្តល់ដល់កម្ពុជាចំនួន ២០០០០ ឈុត ភូមាចំនួន ១៦០០០ ឈុត និងឡាវចំនួន ១៣០០០ ឈុត។ ការផ្តល់ជូននេះតាមរយៈភ្នាក់ងាររដ្ឋាភិបាល និងភ្នាក់ងារចែកចាយគូបូតាក្នុងប្រទេសនីមួយៗ ដើម្បីបរិច្ចាគទៅដល់កុមារ និងយុវជនដែលកំពុងខ្វះខាត។

ចាប់តាំងពីក្រុមហ៊ុនគូបូតាកម្ពុជាត្រូវបានបង្កើតមក គូបូតាមិនត្រឹមតែរៀបចំកម្មវិធី “Kubota Sharing The Future” នោះទេ តែក៏បានបង្កើតមជ្ឈមណ្ឌលអប់រំបចេ្ចកទេសគូបូតា (KUBOTA Technical Education Center (KTEC) ដែលក្រោមកិច្ចសហប្រតិបត្តិការណ៍ជាមួយវិទ្យាស្ថានបចេ្ចកវិទ្យាបាត់ដំបង និងសាកលវិទ្យាល័យមានជ័យ ដែលនិងអាចឱ្យសិស្សនិស្សិតសិក្សាពីគ្រឿងយន្តកសិកម្ម ដើម្បីក្លាយជាអ្នកជំនាញក្នុងវិស័យកសិកម្មនៅពេលអនាគត៕

គូបូតា បរិច្ចាគកាបូបសិស្ស និងសម្ភារៈសិក្សា
គូបូតា បរិច្ចាគកាបូបសិស្ស និងសម្ភារៈសិក្សា
គូបូតា បរិច្ចាគកាបូបសិស្ស និងសម្ភារៈសិក្សា
គូបូតា បរិច្ចាគកាបូបសិស្ស និងសម្ភារៈសិក្សា
គូបូតា បរិច្ចាគកាបូបសិស្ស និងសម្ភារៈសិក្សា
គូបូតា បរិច្ចាគកាបូបសិស្ស និងសម្ភារៈសិក្សា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]