ភ្នំពេញ៖ បន្ទាប់ពីទទួលបាននូវជោគជ័យយ៉ាងខ្លាំងនៅលើមុខជំនួញជាច្រើនកន្លងមក អ្នកជំនួញវ័យក្មេងអ្នកនាង Nunanit ម្ចាស់គណនីហ្វេសប៊ុក NaNa Nunanit ពេលនេះបានប្រកាសទាក់ទងរកអ្នកសិល្បៈក្នុងក្រុមល្ខោនខោលវត្តស្វាយអណ្ដែត ដែលមានទីតាំងនៅ ភូមិតាស្គ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល ដើម្បីឧបត្ថម្ភជាប្រាក់ ចំនួន ៤ លានរៀល (១,០០០ ដុល្លារអាមេរិក)។

ដោយនៅក្នុងនេះដែរ អ្នកជំនួញវ័យក្មេងអ្នកនាង Nunanit ក៏បានប្រកាសនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ខ្លួនថា ទឹកប្រាក់នេះជារង្វាន់សម្រាប់លើកទឹកចិត្តក៏ដូចជាការចូលរួមអបអរសាទរ ដល់ក្រុមសិល្បៈល្ខោនខោល វត្តស្វាយអណ្តែត ក្នុងឱកាសដែលល្ខោនខោលខ្មែររបស់យើង បានចុះចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរី កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ។

អ្នកនាង Nunanit បញ្ជាក់បន្ថែមថា ទឹកប្រាក់ដ៏តិចតួចនេះជាទឹកចិត្តរបស់ពលរដ្ឋម្នាក់ក្នុងការចូលរួមលើកស្ទួយផ្ទាល់ ដល់ក្រុមល្ខោនខោលវត្តស្វាយអណ្ដែត ដែលនាំនូវមោទនភាពដ៏ថ្លៃថ្លានេះដល់ប្រទេសកម្ពុជាយើង។ ដូច្នេះបើមានអ្នកស្គាល់ សូមទំនាក់ទំនងមកអ្នកនាង Nunanit តាមរយៈលេខទូរស័ព្ទ 088 998 888 7 ឬគណនីហ្វេសប៊ុក Nana Nunanit

គួរឱ្យដឹងផងដែរថា សព្វថ្ងៃអ្នកនាង Nunanit កំពុងមានមុខជំនួញធំៗចំនួន ៣ ក្នុងដៃគឺរួមមានដូចជា៖

ទី១៖ ដាក់ជួលឡានចំនួន ៣០ គ្រឿង ដែលមានតម្លៃខ្ទង់លានដុល្លារ 
ទី២៖ លក់គ្រឿងសម្អាងម៉ាក Vess និងសាប៊ូផ្ដាច់មុខតាមអនឡាញ ដោយទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ទាំងប្រុសទាំងស្រីមិនថានៅក្រុងភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗ 

ទី៣៖ ជំនួញធំជាងគេ គឺត្រៀមបើកហាងលក់គ្រឿងសង្ហារឹមដ៏ធំមួយទៀត នៅក្នុងប្រទេសកម្ពុជា។

លេខទូរស័ព្ទទំនាក់ទំនងអាជីវកម្ម៖ ០៨៨ ៩៩ ៨៨ ៨៨៧ ៕

អ្នកនាង Nunanit
ល្ខោនខោលវត្តស្វាយអណ្តែត
ល្ខោនខោលវត្តស្វាយអណ្តែត
ល្ខោនខោលវត្តស្វាយអណ្តែត
ល្ខោនខោលវត្តស្វាយអណ្តែត
ល្ខោនខោលវត្តស្វាយអណ្តែត
ក្រុមល្ខោនខោលវត្តស្វាយអណ្តែត
ក្រុមល្ខោនខោលវត្តស្វាយអណ្តែត
ល្ខោនខោលវត្តស្វាយអណ្តែត
វត្តស្វាយអណ្តែត
សារលើហ្វេសប៊ុកអ្នកនាង Nunanit

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]