កាលពីពេលថ្មីៗនេះ ប្រទេសជប៉ុនបានបង្ហាញ រថភ្លើងល្បឿនលឿនប្រភេទថ្មី ម៉ាកN700A ដែលមានឈ្មោះថា Shinkansen ឬ Bullet Train។

យោងតាមប្រភពព័ត៌មាន របស់ប្រទេសជប៉ុន បានឲ្យដឹងថា រថភ្លើងល្បឿនលឿនប្រភេទ N700A នឹងត្រូវរត់នៅលើ ខ្សែរថភ្លើង Tokaido ក្នុងប្រទេសជប៉ុន ដែលធ្វើដំណើរពីទីក្រុង Tokyo ទៅទីក្រុង Osaka ដែលវាបង្កភាពងាយស្រួល និងសុវត្ថិភាពដល់អ្នកដំណើរ ហើយថែមទាំងមានប្រព័ន្ធការពារ ពីការរំជួយដីផងដែរ។ សូមបញ្ជាក់ផងដែរថា ខ្សែរថភ្លើង Tokaido គឺត្រូវបានបង្កើត នៅមុនពេលការប្រកួតអូឡាំពិក នៅក្នុងទីក្រុង Tokyo ប្រទេសជប៉ុន កាលពីខែតុលា ឆ្នាំ១៩៦៤ មកម្ល៉េះ ហើយរថភ្លើងប្រភេទ N700A នេះគឺមានល្បឿន ២៧០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលប្រើពេលត្រឹមតែ ២ម៉ោង និង២៥នាទីប៉ុណ្ណោះ ពីទីក្រុង Tokyo ទៅកាន់ទីក្រុង Osaka។

រថភ្លើងប្រភេទ N700A នេះ គឺជាការរចនាម៉ូតលើកទី៦ របស់ក្រុមអ្នករចនាម៉ូតរថភ្លើង Central Japan Railway ។ ជាមួយគ្នានេះដែរ រថភ្លើងប្រភេទ N700A នឹងត្រូវធ្វើការដាក់បង្ហាញ និងណែនាំ នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៣ ខាងមុខនេះ ក្នុងខួបលើកទី៥០ របស់ក្រុម Central Japan Railway។

យ៉ាងណាម៉ិញ រថភ្លើងប្រភេទ N700Aនេះ គឺប្រើពេលផលិតតិចជាង រថភ្លើងល្បឿនលឿនមុនៗ ១០ភាគរយ ហើយប្រទេសជប៉ុន នឹងធ្វើការតភ្ជាប់ខ្សែរថភ្លើង ពីទីក្រុង Tokyo និងទីក្រុង Nagoya ក្នុងឆ្នាំ ២០២៧ ខាងមុខនេះផងដែរ។

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]