ភ្នំពេញ៖ ក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars Phnom Penh សូមបង្ហាញនូវរថយន្ត SUV ប្រណីតបំផុតនៅកម្ពុជា ដែលមានឈ្មោះថា Cullinan ដែលនឹងមានវត្តមាននៅតាមដងផ្លូវរាជធានីភ្នំពេញ ឬនៅតាមដងផ្លូវជនបទក្នុងប្រទេសកម្ពុជា។ រថយន្ត Cullinan នឹងនាំអតិថិជនដែលចូលចិត្តធ្វើដំណើរផ្សងព្រេង ទៅកាន់គ្រប់ទិសទីក្នុងប្រទេសកម្ពុជា ជាមួយនឹងប្រណីតភាពចុងក្រោយបំផុត។ 

រថយន្ត ROLLS-ROYCE CULLINAN មកដល់កម្ពុជាហើយ

មានប្រសាសន៍នៅក្នុងពិធីសម្ពោធនេះ លោក Ian Grant នាយកផ្នែកលក់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars បានថ្លែងថា៖

«រថយន្ត Cullinan នេះប្រហែលជារថយន្ត Rolls-Royce ដែលមានការរំពឹងចង់ឃើញខ្លាំងជាងគេបំផុតនៅកម្ពុជា ដែលនៅទីនេះ រថយន្ត SUV មានការពេញនិយមខ្លាំងណាស់។ នៅពេលនេះ អតិថិជនរថយន្ត Rolls-Royce អាចជាវកំពូលរថយន្ត SUV ដែលអាចធ្វើដំណើរដោយរលូនទៅកាន់គ្រប់ទីកន្លែង ប្រកបដោយភាពប្រណីត និងភាពទាក់ទាញ។ គ្រប់ Rolls-Royce Cullinan ទាំងអស់សុទ្ធតែមានលក្ខណៈ bespoke ហើយប្រើប្រាស់គ្រោងតួ ដែលហៅថា «ស្ថាបត្យកម្មប្រណីត» ដែលជួយឲ្យរថយន្តមានដំណើរការល្អ ផ្ដល់ផាសុកភាព និងប្រណីតភាព ដែលទាំងអស់នេះពុំធ្លាប់ឃើញមានពីមុនមកឡើយសម្រាប់រថយន្តប្រភេទ SUV។ »
លោក Ian Grant នាយកផ្នែកលក់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

លោក Herfried Hasenoehrl តំណាងក្រុមហ៊ុន HGB Group បានថ្លែងថា៖ 

«ក្នុងនាមជាភ្នាក់ងារចែកចាយតែមួយគត់សម្រាប់រថយន្ត Rolls-Royce ក្នុងទីផ្សារកម្ពុជា យើងមានក្ដីរំភើបយ៉ាងខ្លាំង និងសូមស្វាគមន៍ការមកដល់នៃម៉ូដែល Cullinan នេះ។ ច្បាស់ណាស់ គឺគ្មានអ្វីសង្ស័យទេ នេះជារថយន្ត SUV របស់ Rolls-Royce ហើយនៅពេលនេះ រថយន្តនេះនឹងក្លាយជាកំពូលរថយន្តសម្រាប់ផ្នែករថយន្ត SUV។ រថយន្តដ៏ពិសេសនេះ កំពុងនាំអតិថិជនថ្មីឲ្យមករករថយន្ត Rolls-Royce ដែលអតិថិជនទាំងនោះឲ្យតម្លៃលើការធ្វើដំណើរផ្សងព្រេង និងសេរីភាពក្នុងការធ្វើដំណើរ។ »
លោក Herfried Hasenoehrl តំណាងក្រុមហ៊ុន HGB Group

កម្លាំងថាមពល និងភាពលេចធ្លោ

រថយន្ត Cullinan តួខ្ពស់នេះ មានកម្ពស់ ១៨៣៦mm ជាកម្ពស់ដែលត្រូវបានធ្វើឲ្យលេចធ្លោតាមរយៈអនុបាតរវាងកញ្ចក់ធំ និងផ្ទៃលោហៈរបស់រថយន្តនៅពេលមើលពីចំហៀង។ គំរបថាសកង់ ដែលមានទំហំ ២២ អ៊ិញ ជួយបំពេញសម្រស់បន្ថែមដល់រថយន្ត Cullinan ចំណែកឯជម្រៅនៃផ្ទៃខាងរថយន្តវិញ គឺត្រូវបានបែងចែកដោយបន្ទះលោហៈប្រៀបបាននឹងលំពែងរបស់ Saxon ដែលស្ថិតនៅផ្នែកខាងក្រោមទ្វារ ហើយធ្វើឲ្យផ្ទៃខាងរបស់រថយន្តមានភាពហាប់ណែនស្រស់ស្អាត។

នៅផ្នែកខាងក្រោយ ការរចនាសម្រាប់ចង្កៀងក្រោយ មានលក្ខណៈសមញ្ញ ដោយចង្កៀងបញ្ឈរទាំងពីរផ្ទុកនូវអំពូលភ្លើងទាំងអស់ ហើយមានតុបតែងតិចតួចដោយបន្ទះឆ្នូតស្ដើងនៃគ្រឿងមានតម្លៃនៅចំកណ្ដាលចង្កៀងនោះ។ សញ្ញាចុងក្រោយដែលបង្ហាញឲ្យឃើញពីមុខងារសម្រាប់ការប្រើប្រាស់ទូទៅ គឺបំពង់ស៊ីម៉ង និងផ្ទាំងលោហៈនៅបាតរថយន្ត ដែលគ្រឿងបំពាក់ទាំងពីរនេះ សុទ្ធតែធ្វើឲ្យគេនឹកឃើញដល់ថាមពល និងសមត្ថភាពរបស់រថយន្ត Cullinan។  

រថយន្ត ROLLS-ROYCE CULLINAN មកដល់កម្ពុជាហើយ

ការរចនាសម្រាប់ការប្រើជាក់ស្ដែង

រថយន្ត Cullinan មានបំពាក់ផ្ទៃខាងក្នុង ដែលមានជម្រើសពីរ។ ប្រភេទកៅអីប្រាំ ដែលអាចផ្ទុកអ្នកដំណើរបីនាក់នៅផ្នែកខាងក្រោយ សមស្របសម្រាប់ក្រុមគ្រួសារប្រជាជនខ្មែរដែលជាអ្នកទទួលជោគជ័យខ្លាំង ។ 

កៅអីខាងក្រោយបត់ចុះដោយស្វ័យប្រវត្តិ ដោយអាចបត់ទាំងស្រុង ហើយបង្កើតបានជាផ្ទៃរាបស្មើទាំងអស់ ឬបត់ជាបំណែក ២/៣ និងចំណែក ១/៣ ក៏បាន ដែលមុខងារនេះជួយបង្កើនលទ្ធភាព ប្រើប្រាស់ជាក់ស្ដែងកាន់តែខ្លាំងថែមទៀត។ អ្នកអង្គុយផ្នែកខាងក្រោយ ក៏អាចធ្វើដំណើរជាមួយនឹងវត្ថុដែលមានប្រវែងវែងផងដែរ ឬប្រើប្រាស់ខ្នងកៅអីដែលស្រោប ដោយកម្រាលព្រំ ធ្វើជាតុម្ដងម្កាល សម្រាប់ដាក់វត្ថុផ្ទាល់ខ្លួនដែលមានតម្លៃរបស់គេ។

ផ្នែកខាងក្រោយ ឬគូទរថយន្ត មានទំហំចំណុះ ៥៦០ លីត្រ ដែលអាចបង្កើនដល់ ៦០០ លីត្រ ប្រសិនបើគេដកធ្នើឥវ៉ាន់ចេញ។ នៅពេលកៅអីខាងក្រោយត្រូវបានបត់ឲ្យរាបស្មើ ដូច្នេះ រថយន្ត Cullinan ផ្ដល់កន្លែងផ្ទុក ដែលមានប្រវែង ២២៤៥mm និងមានសមត្ថភាពផ្ទុកចំណុះ ១៩៣០ លីត្រ ដែលនេះជាចំណុះមួយធំទូលាយបំផុតផងដែរក្នុងចំណោមរថយន្ត SUV។

រថយន្ត ROLLS-ROYCE CULLINAN មកដល់កម្ពុជាហើយ

ការរៀបចំសម្រាប់ប្រណីតភាពខ្ពស់

រថយន្ត Cullinan ប្រភេទកៅអីបួនវិញ មានបំពាក់នូវកៅអីដាច់ដោយឡែក ដែលផ្ដល់នូវប្រណីតភាពខ្ពស់បំផុតក្នុងចំណោមរថយន្ត SUV។ កៅអីខាងក្រោយដាច់ដោយឡែកចំនួនពីរ ត្រូវបានខ័ណ្ឌចែកដោយស្នូកកណ្ដាលផ្នែកខាងក្រោយ ដែលមានបំពាក់ទូរដាក់កែវ ព្រមជាមួយនឹងកែវ និងថូរស្រាវីស្គី កែវស្រាសាំប៉ាញ និងទូទឹកកក ពី Rolls-Royce ។

ទន្ទឹមនឹងនេះ ពូកក្នុងរថយន្ត Cullinan មានសណ្ឋានស្រស់ស្អាត ដែលបង្ហាញពីគុណភាព និងទឹកដៃជាងរបស់រថយន្ត Rolls-Royce។ ពូកត្រូវបានរចនាឡើងដើម្បីឲ្យត្រូវគ្នានឹងគុណភាពរបស់រថយន្ត Cullinan ហើយពូកទាំងនេះ ត្រូវបានរចនាឡើងស្រដៀងគ្នានឹងក្រចកសេះនាសម័យទំនើប ដែលបញ្ជាក់ឲ្យឃើញពីភាពរឹងមាំនៃកន្លែងអង្គុយ។ ពូកថ្មីទាំងអស់នេះ ក៏បង្ហាញឲ្យឃើញនូវទឹកដៃកំពូលផ្នែក ធ្វើស្បែករបស់ក្រុមហ៊ុនរថយន្ត Rolls-Royce ផងដែរ ហើយបង្អែកកៅអីទាំងមូលត្រូវបានបង្កើតឡើងចេញពីស្បែកតែមួយផ្ទាំង ដើម្បីធ្វើឲ្យមានផ្ទៃរាង 3D ។

កញ្ចក់ខ័ណ្ឌចែកកាប៊ីនរថយន្តជួយខ័ណ្ឌចែកអ្នកធ្វើដំណើរពីផ្នែកដាក់ឥវ៉ាន់ ហើយជួយបង្កើនភាពស្ងប់ស្ងាត់បំផុតសម្រាប់រថយន្ត SUV បែបនេះ និងជួយការពារអ្នកធ្វើដំណើរក្នុងរថយន្ត Cullinan ពីការប្រែប្រួលសីតុណ្ហភាព បើទោះបីជាផ្នែកដាក់ឥវ៉ាន់ខាងក្រោយបើកចំហក្ដី។

រថយន្ត ROLLS-ROYCE CULLINAN មកដល់កម្ពុជាហើយ
រថយន្ត ROLLS-ROYCE CULLINAN មកដល់កម្ពុជាហើយ

បច្ចេកវិទ្យាទាន់សម័យ

Rolls-Royce Cullinan ជារថយន្តដែលមានប្រព័ន្ធបច្ចេកវិទ្យាទំនើបបំផុតនៅក្នុងពិភពលោក សម្រាប់ប្រភេទរថយន្ត SUV នេះ។ នៅពេលចាប់ផ្ដើមដំណើរការតាមរយៈសោបែប Bespoke រថយន្ត Cullinan នឹងបន្ទាបខ្លួន ៤០mm ដើម្បីធ្វើឲ្យការចូលទៅក្នុងរថយន្តមានភាពងាយស្រួល។ អ្នកធ្វើដំណើរត្រូវបានស្វាគមន៍ ជាមួយនឹងទ្វារដែលបើកចំហយ៉ាងទូលាយ ហើយបិទទ្វារដោយស្វ័យប្រវត្តិដោយគ្រាន់តែចុចលើដៃទ្វារប៉ុណ្ណោះ។ 

ស្ថិតនៅក្នុងកាប៊ីនរថយន្ត អ្នកធ្វើដំណើរក្នុងរថយន្ត Cullinan ទទួលអារម្មណ៍ធូរស្បើយជាមួយនឹងដំបូលកញ្ចក់ប៉ាណូរ៉ាម៉ា ដែលល្អឈានមុខគេ។ ប្រព័ន្ធភ្លេងបែប Bespoke ដែលមានធុងបាស់ចំនួន ១៨ និងកាណាល់ចំនួន ១៨ លំដាប់ស្ទូឌីយោ ពូកខ្យល់ និងមានប្រព័ន្ធម៉ាស្សា ក៏ដូចជាតុអាហារពិសេសរបស់ Rolls-Royce សុទ្ធតែឆ្លុះបញ្ចាំងឲ្យឃើញពីប្រណីតភាពនៃផ្ទៃខាងក្នុង។ អ្នកធ្វើដំណើរក្នុងរថយន្ត Cullinan អាចសាកថ្មឧបករណ៍របសខ្លួនតាមរយៈរន្ធ USB ចំនួនប្រាំ ដែលត្រូវបានបំពាក់យ៉ាងយកចិត្តទុកដាក់ នៅក្នុងកាប៊ីនរថយន្ត ចំណែកឯទូរស័ព្ទអាចសាកថ្មដោយឥតខ្សែនៅផ្នែកខាងមុខរបស់កាប៊ីន។

សម្រាប់អ្នកបើកបរ ស្នូកកណ្ដាលមានបំពាក់នូវប្រព័ន្ធបញ្ជារបស់ទេវរូប Spirit of Ecstasy ប៊ូតុង «ផ្លូវពិបាក» ប៊ូតុងគ្រប់គ្រងចុះចំណោទ និងប្រព័ន្ធកំណត់កម្ពស់បូមជាដើម។ គ្រឿងបំពាក់ផ្នែកសុវត្ថិភាពរបស់រថយន្ត Cullinan គឺល្អឥតខ្ចោះ រួមមានមុខងារ Night Vision (មុខងារមើលផ្លូវពេលយប់) Vision Assist (ជំនួយភ្នែក) រាប់បញ្ចូលទាំងប្រព័ន្ធបញ្ជូនដំណឹងអំពីសត្វ និងអ្នកថ្មើរជើងទាំងពេលថ្ងៃ និងពលយប់ ប្រព័ន្ធ Alertness Assistant ប្រព័ន្ធកាមេរ៉ាបួន ជាមួយនឹងរូបភាពបែប Panorama ប្រព័ន្ធមើលឃើញជុំវិញរថយន្ត និងមើលពីលើរថយន្ត ប្រព័ន្ធ Active Cruise Control ប្រព័ន្ធជូនដំណឹងគ្រោះថ្នាក់បុកទង្គិច (Collision Warning) ប្រព័ន្ធ Cross-Traffic Warning ប្រព័ន្ធ Lane Departure និងប្រព័ន្ធជូនដំណឹង Lane Change Warning និងអេក្រង់នៅពីលើកញ្ចក់ទំហំ ៧×៣ ដែលធំជាងគេនៅក្នុងឧស្សាហកម្មរថយន្តនេះ ប្រព័ន្ធចែករំលែក WiFi ព្រមជាមួយនឹងប្រព័ន្ធស្វែងរកទិស និងប្រព័ន្ធកម្សាន្តទំនើបចុងក្រោយបំផុត។

រថយន្ត ROLLS-ROYCE CULLINAN មកដល់កម្ពុជាហើយ

វិស្វកម្មល្អឥតខ្ចោះ

ម៉ូដែល Cullinan ប្រើប្រាស់ស្ថាបត្យកម្មអាលុយមីញ៉ូមថ្មីស្រឡាង ឈ្មោះថា «ស្ថាបត្យកម្មប្រណីត» ដែលជួយឲ្យតួរថយន្តមានភាពរឹងមាំពិសេស សម្រាប់ឲ្យរថយន្តមានដំណើរការ «ល្អបំផុត» នៅលើផ្លូវពិបាក ហើយជាមួយគ្នានោះក៏ផ្ដល់នូវផាសុខភាពប្រៀបបាននឹង «ការជិះលើកម្រាលព្រំទិព្វ» ដូច្នោះដែរ ។

ការបន្ថែមនូវប្រព័ន្ធបូមខ្យល់កំណត់កម្ពស់ដោយស្វ័យប្រវត្តិជំនាន់ថ្មី ប្រព័ន្ធរង្វិលកង់ទាំងបួនដ៏ល្អពិសេស ប្រព័ន្ធបួងចង្កូតកង់ទាំងបួន ការអភិវឌ្ឍជាថ្មីទាំងស្រុងនៃម៉ាស៊ីន Rolls-Royce V12 ទែរបូភ្លោះ ចំណុះ ៦.៧៥ លីត្រ (៨៥០Nm នៃកម្រិតរង្វិលជុំទាបបំផុតត្រឹមតែ ១៦០០rpm) និងប្រព័ន្ធប្រអប់លេខដែលមាន ៨ វគ្គ ដែលមានដំណើរការយ៉ាងរលូនបំផុតក្នុងលោក ធានាថា អ្នកមានរថយន្ត SUV កំពូលប្រណីតក្នុងលោក។

រថយន្ត Cullinan ក៏អាចបើកកាត់ជម្រៅទឹកជ្រៅបំផុតបើធៀបនឹងរថយន្ត SUV កំពូលប្រណីតផ្សេងទៀត ក្នុងកម្រិតជម្រៅ ៥៤០mm ដោយសារតែកម្ពស់ធ្វើដំណើរខ្ពស់បំផុតរបស់រថយន្តនេះ។ នៅពេលធ្វើដំណើរលើផ្លូវពិបាករួចហើយ អ្នកធ្វើដំណើរអាចចុះពីលើរថយន្ត ដោយពុំប្រឡាក់ជើងខោឡើយ ព្រោះទាំងទ្វារមុខ និងទ្វារក្រោយក្ដោបដល់ផ្នែកខាងក្រោមនេះ នៃរថយន្ត Cullinan ហើយធានាថា រាល់ភក់ធូលីដីទាំងអស់នៅជាប់ទ្វារខាងក្រៅ។ ចំណុចនេះ មានតែរថយន្ត Rolls-Royce ប៉ុណ្ណោះបានយកមកគិតគូរ។

រថយន្ត ROLLS-ROYCE CULLINAN មកដល់កម្ពុជាហើយ
រថយន្ត ROLLS-ROYCE CULLINAN មកដល់កម្ពុជាហើយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]