ម៉ាឡេស៊ី៖ ជនភៀសខ្លួនស៊ីរីឈ្មោះ Hassan al-Kontar ដែលត្រូវបានជាប់នៅក្នុងអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួអស់រយៈពេល ៧ខែ ហើយត្រូវបានឃុំខ្លួននៅក្នុងមណ្ឌលឃុំឃាំងម៉ាឡេស៊ីអស់ពីរខែទៀតនោះ ទីបំផុតលោកមានសេរីភាពវិញហើយ។

លោក Hassan

លោក Hassan វ័យ ៣៧ ឆ្នាំបានចាកចេញពីប្រទេសស៊ីរី មុនពេលមានសង្គ្រាមស៊ីវិលបានផ្ទុះឡើងកាលពីឆ្នាំ ២០១១។ ក្រោយមក លោកក៏បានធ្វើការនៅក្នុងប្រទេសអារ៉ាប់រួម អស់រយៈពេលជាច្រើនឆ្នាំប៉ុន្តែត្រូវបង្ខំចិត្តចាកចេញ បន្ទាប់ពីទិដ្ឋាការរបស់លោកបានផុតកំណត់។ លោកបាននិយាយថា លោកមិនអាចវិលត្រឡប់ទៅមាតុប្រទេសរបស់លោកវិញបានទេ ដោយសារលោកបានបដិសេធមិនបម្រើនៅក្នុងជួរកងទ័ព។ ដូច្នេះក្រោយមកលោកក៏ត្រូវបានជាប់នៅក្នុងព្រលានយន្តហោះគូឡាឡាំពួ។ លោករស់នៅទីនោះ ដោយការញុំាអាហាររបស់ព្រលានមួយថ្ងៃ ៣ពេល ហើយលោកបានថត និងរៀបរាប់ជីវិតរបស់លោក ដើម្បីសុំទិដ្ឋាការទៅរស់នៅក្នុងប្រទេសដែលមានសុខសន្តិភាព។ មានសារព័ត៌មានបរទេសជាច្រើន បានចុះទៅសម្ភាស បន្ទាប់ពីលោកទទួលបានប្រជាប្រិយភាពច្រើន មានមនុស្សជាច្រើនបានជួយរូបលោក ក្រោយមកនៅទីបំផុត លោកក៏បានសុំទិដ្ឋាការទៅរស់នៅក្នុងប្រទេសកាណាដាបានសម្រេច។

លោក Hassan

លោកបានប្រាប់ក្រុមសារព័ត៌មាន BBC ដោយអារម្មណ៍ក្តុកក្តួលថា៖

«នៅក្នុងជីវិតពិត ពេលខ្លះមានភាពស្រស់បំព្រងជាងក្តីសុបិនទៅទៀត។ សម្រាប់ខ្ញុំ អាចដើរនៅលើផ្លូវ និងស្រូបយកខ្យល់អាកាសបរិសុទ្ធបានម្តងទៀត គឺជារឿងដ៏អស្ចារ្យបំផុត វាគឺជាសេរីភាពដ៏ពិតប្រាកដ៕» 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

លោក Hassan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]