កូរ៉េខាងត្បូង៖ រយៈពេលជាច្រើនឆ្នាំណាស់មកហើយ ដែលអ្នកគាំទ្រស្មោះទាំងអស់ របស់អតីតក្រុមចម្រៀង 2NE1 នៅតែធ្វើការប្រឆាំងជាខ្លាំង ចំពោះទង្វើរបស់ផលិតកម្ម YG Entertainment ដែលបានធ្វើចំពោះតារាចម្រៀងស្រី CL ក៏ដូចជាសមាជិកក្រុម2NE1 ដទៃទៀត។

មហាជនជាច្រើនក៏បានដឹងច្បាស់ដែរថា បច្ចុប្បន្ននេះ តារាចម្រៀងស្រីCLដែលធ្លាប់ទទួលបាន ការលើកតម្កើង ពីផលិតកម្មនោះ នាងនៅសល់បទចម្រៀងរាប់រយបទទៀត ដែលមិនទាន់ចេញ បើនិយាយឲ្យចំទៅគឺ ផលិតកម្មហាក់បីដូចជាចង់បិទផ្លូវនាងពីសិល្បៈ ដោយមិនព្រមចេញបទចម្រៀងឲ្យនាងឡើយ សូម្បីតែការងារសិល្បៈដូចជាការចូលរួមកម្មវិធីមួយចំនួន ក៏ត្រូវស្ថិតនៅក្រោមការយល់ព្រម ពីខាងផលិតកម្មដែរ។

តារាចម្រៀងស្រី CL

ដោយឡែក កាលពីថ្មីៗនេះ អ្នកគាំទ្ររបស់ CL ក៏បានផ្ទុះកំហឹងជាថ្មីម្តងទៀត ដោយសារតែCL ត្រូវបានបាត់បង់ឱកាសក្នុងការច្រៀងបទចម្រៀង នៅក្នុងខ្សែភាពយន្តស្នេហារ៉ូមែនទិកល្បីឈ្មោះ «Crazy Rich Asians»។

នេះបើយោងតាមប្រភពពីអ្នកគាំទ្រផ្ទាល់របស់ CL បានលើកឡើងថា បទចម្រៀង «Glorious» នៅក្នុងរឿង «Crazy Rich Asians» ត្រូវបានអ្នកដឹកនាំរឿង និយាយទម្លាយ ថាជាបទចម្រផងដែល CL ជាអ្នកច្រៀងទេ។ លោកបន្តថា CL បានថតរួចជាស្រេចជាមួយនឹង Original demo នៅរងចាំតែពេលចេញក្នុង soundtrack ក្នុងរឿងប៉ុណ្ណោះ ប៉ុន្តែដោយសារមូលហេតុមួយចំនួន ក៏ត្រូវបានរំសាយចោលទៅវិញ បន្ទាប់មកគេក៏បានទាក់ទងឲ្យតារាចម្រៀងស្រីនាង Skylar Grey ជាអ្នកច្រៀងទៅវិញ។

អ្នកដឹកនាំរឿង បានបញ្ជាក់ថាមូលហេតុនៃការរំសាយនេះ គឺលោកមិនអាចនិយាយបានទេ គ្រាន់តែបង្ហើបថាក្នុងរឿង «Crazy Rich Asians» គេចង់បានតារាចម្រៀងក៏ដូចជាតារាសម្តែង ដែលមានភាពល្បីល្បាញនៅអាស៊ី ទើបបានជាគេទាក់ទងទៅ CL ប៉ុន្តែមិននឹកស្មានថា ដោយសារតែមូលហេតុមួយចំនួន ទើបធ្វើឲ្យ CL ខកខានឱកាសបែបនេះសោះ។

គួរឲ្យដឹងផងដែរថា នេះមិនមែនជាលើកទី១នោះទេ ដែល CL ត្រូវបានខកខានឱកាសធំៗ ក្លាយជាតារាពិភពលោក ដោយភាគច្រើនឱកាសទាំងនេះត្រូវបានគេរំសាយទាំងអស់ ទាំងមិនបានបញ្ជាក់ពីមូលហេតុ។ យ៉ាងណាមិញ អ្នកគាំទ្រជាច្រើន ក៏បានសម្តែងការសោកស្តាយជាខ្លាំង ចំពោះតារាចម្រៀងស្រីរូបនេះផងដែរ៕  

តារាចម្រៀងស្រី CL
តារាចម្រៀងស្រី CL
តារាចម្រៀងស្រី CL
តារាចម្រៀងស្រី CL
តារាចម្រៀងស្រី CL
តារាចម្រៀងស្រី CL

ប្រភព៖ 2NE1 កម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]