ចិន៖ ជាការពិតណាស់ នៅក្នុងចំណោមសត្វចិញ្ចឹមដ៏គួរឲ្យស្រលាញ់ជាច្រើន ក្នុងនោះសត្វឆ្កែត្រូវបានគេចាត់ទុកថា ជាសត្វដែលស្មោះត្រង់ តែងតែនៅក្បែរ និងតាមជួយម្ចាស់ជាងសត្វណាៗទាំងអស់។

រូបភាព៖ ឆ្កែដែលរត់តាមឡានពេទ្យ តាមម្ចាស់

ជាក់ស្តែង កាលពីថ្មីៗនេះ វីដេអូឃ្លីបមួយត្រូវបានបង្ហោះចែកចាយលើបណ្តាញសង្គម ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលត្រូវបានគេដឹង និងបង្ហាញឲ្យឃើញពីសុនកដ៏ស្មោះស្ម័គ្រមួយក្បាល តស៊ូរត់តាមរថយន្តសង្គ្រោះបន្ទាន់ ដើម្បីតាមម្ចាស់របស់វា រហូតដល់មន្ទីរពេទ្យ។

ហេតុការណ៍នេះ ត្រូវបានគេប្រទះឃើញ កាលពីសប្តាហ៍មុននេះ នៅឯចំណុចផ្លូវមួយកន្លែង ស្ថិតក្នុងទីក្រុង Ziyang ខេត្តស៊ីឈួន ប្រទេសចិន។

បើយោងតាមប្រភពសារព័ត៌មានចិន បានឲ្យដឹងថា ម្ចាស់ស្រីរបស់សុនកដែលមិនត្រូវបានបង្ហាញអត្តសញ្ញាណខាងលើ មានអាយុ ៣៥ឆ្នាំ បានដួលសន្លប់ដោយសារតែជំងឺប្រចាំកាយ (Cerebral Hemorrhage ដាច់ឬហូរឈាមក្នុងខួរក្បាល)។

រូបភាពដែលត្រូវបានគេថតបាន

សុខកខាងលើនេះ (ពូជឆ្កែ Golden Retriever) ត្រូវបានគេដឹងទៀតថា បានអង្គុយយាមម្ចាស់របស់វាជាប់ រង់ចាំរហូតដល់រថយន្តសង្គ្រោះបន្ទាន់មកដល់។

នៅពេលដែលរថយន្តសង្គ្រោះបន្ទាន់មកដល់ ឆ្កែចិញ្ចឹមមួយក្បាលនេះ ក៏បានព្យាយាមលោតចូលក្នុងឡានពេទ្យជាច្រើនដងផងដែរ។ ក្រុមគ្រូពេទ្យក៏បានអនុញ្ញាតឲ្យវាទៅជាមួយ ប៉ុន្តែលុះជិតដល់មន្ទីរពេទ្យ ដែលនៅសល់ចម្ងាយប្រមាណជា ១គីឡូម៉ែត្រទៀត ពួកគេក៏បានបើកទ្វារឡានដាក់វាចុះ ព្រោះជាក់ស្តែងនៅក្នុងមន្ទីរពេទ្យ គឺគេពុំអនុញ្ញាតឲ្យសត្វចូលនោះឡើយ។

ប៉ុន្តែផ្ទុយទៅវិញ សុនកនេះក៏បានព្យាយាមរត់តាមឡានពេទ្យជាប់ រហូតតាមដល់មន្ទីរពេទ្យតែម្តង តែទោះយ៉ាងណា វាក៏នៅតែត្រូវគេហាមឃាត់មិនឲ្យចូលដដែរ។

រូបភាពដែលត្រូវបានគេថតបាន

គួរឲ្យដឹងផងដែរថា តាមប្រភពស្រ្តីជាម្ចាស់ខាងលើនេះ បានដឹងខ្លួនវិញហើយ ប៉ុន្តែស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។

ជាមួយគ្នានេះ អ្នកលេងបណ្តាញសង្គមជាច្រើន ក៏បានបញ្ចេញមតិកោតសរសើរជាខ្លាំង ចំពោះសុនកដ៏ស្ម័គ្រស្មោះខាងលើនេះ ដែលមានមនោសញ្ចេតនា អារម្មណ៍ ខំប្រឹងតស៊ូរត់តាមម្ចាស់ទាំងលំបាកខ្លួន ៕

ទស្សនាវីដេអូខាងក្រោម៖  

រូបភាពដែលត្រូវបានគេថតបាន
រូបភាព៖ ឆ្កែដែលរត់តាមឡានពេទ្យ តាមម្ចាស់
រូបភាព៖ ឆ្កែដែលរត់តាមឡានពេទ្យ តាមម្ចាស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]