ហុងកុង៖ នាង Vivian Chow គឺជាតារាចម្រៀង និងតារាសម្តែងជនជាតិហុងកុងមួយរូបដ៏ល្បីល្បាញ កាលពីឆ្នាំ១៩៨៥ ជាមួយសម្រស់យ៉ាងស្រស់ស្អាតគួរឲ្យទាក់ទាញខ្លាំងមែនទែន។ មិនត្រឹមតែប៉ុណ្ណោះ ដោយសារតែសម្រស់ដ៏ល្អគ្មានពីរនៅជំនាន់នោះ នាងត្រូវបានគេដាក់នាមឲ្យថាជាតារា “Pearl Female” ថែមទៀតផង។

មកទល់ពេលនេះ នាង Vivian Chow មានវ័យ៥១ឆ្នាំហើយ ឯចំណែកប្រជាប្រិយភាពរបស់នាង ក៏ថមថយតាមអាយុកាលរបស់នាងដូចគ្នា មិនដូចមុននោះទេ។ ក៏ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្ររបស់នាងភ្ញាក់ផ្អើល ស្ទើរមិនជឿនឹងភ្នែកនោះ គឺតារាស្រីរូបនេះបើទោះជាមានវ័យ៥១ឆ្នាំពិតមែន តែសម្រស់របស់នាង មិនជ្រេប្រែប្រួលតាមអាយុទាល់តែសោះ។

ទោះជាយ៉ាងណាក្តី មហាជន ពិតជាសរសើរដល់តារាស្រីរូបនេះ ព្រោះថាសម្រស់របស់នាងនៅតែស្អាតក្មេងជាងវ័យដដែល។ ម្យ៉ាងវិញទៀត បើតាមប្រភពមួយចំនួនទាក់ទងនឹងនាង Vivian Chow បានស្រាយចម្ងល់ឲ្យមហាជនដឹងពីអាថ៌កំបាំងរបស់តារាស្រីរូបនេះ អាចថែសម្រស់មិនចេះប្រែប្រួល និងរូបរាងស្លីមស្អាតបែបនេះបាន ក៏ព្រោះថាតែនាងវិធីថែសម្រស់ផ្ទាល់ខ្លួន លើសពីនេះទៅទៀត សម្រាប់អ្វីដែលមិនគួរឲ្យជឿនោះ គឺនាងសម្រេចចិត្តមិនយកកូននោះទេដើម្បីរក្សាសម្រស់ បើទោះជានាងបានរៀបការរួចក៏ដោយ។ ក៏ប៉ុន្តែនាង Vivian មិនមានការហាមឃាត់ក្នុងការសម្រេចចិត្តធ្វើបែបនេះនោះទេ ហើយនាងថែមទទួលការលើកទឹកចិត្តពីក្រុមគ្រួសារថែមទៀតផង។

ក្នុងវ័យ៥១ឆ្នាំនេះ ទោះជាមិនមានកូនតែនាងប្រើជីវិតយ៉ាងសប្បាយ ជាមួយសមាជិកគ្រួសារ៨នាក់ និងឆ្កែឆ្មាដ៏គួរឲ្យស្រលាញ់របស់នាង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Vivian Chow កាលពីជាង៣០ឆ្នាំមុន
Vivian Chow កាលពីជាង៣០ឆ្នាំមុន
Vivian Chow កាលពីជាង៣០ឆ្នាំមុន
Vivian Chow កាលពីជាង៣០ឆ្នាំមុន
Vivian Chow កាលពីជាង៣០ឆ្នាំមុន
Vivian Chow បច្ចុប្បន្ន
Vivian Chow បច្ចុប្បន្ន
Vivian Chow បច្ចុប្បន្ន
Vivian Chow បច្ចុប្បន្ន
Vivian Chow បច្ចុប្បន្ន
Vivian Chow បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]