ម៉ាឡេស៊ី៖  អ្នកលេងយូធូបជនជាតិឥណ្ឌាកាត់ម៉ាឡេស៊ីម្នាក់ឈ្មោះ Harvinth Skin បានលេង Prank ឡើងឈឺ ដោយចូលទៅក្នុងហាងលក់ស្បែកជើងមួយកន្លែង រួចសាកពាក់ស្បែកជើង និងរត់យ៉ាងលឿនធ្វើឲ្យអ្នកលក់នៅទីនោះ គ្នាឡើងភ័យអស់ព្រលឹងអាលីង។

សកម្មភាពនៅពេលនោះ

តារា YouTube វ័យ ២៥ឆ្នាំរូបនេះបានបំភ័យ (Prank) បុគ្គលិកហាងលក់ស្បែកជើង JD Sport នៅប្រទេសម៉ាឡេស៊ី ដោយដំបូងបុគ្គលិកឈ្មោះ Martin យកស្បែកជើងឲ្យសាកពាក់ បន្ទាប់មកក៏ធ្វើតេស្តស្បែកជើងដោយរត់យ៉ាងលឿនចេញពីហាង នាំឱ្យបុគ្គលិករត់តាម ធ្វើឲ្យមនុស្សនៅទីនោះមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះស្មានថាលួចរត់។

វីដេអូនេះត្រូវបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ហើយមានអ្នកទស្សនាជាង ២០លានដង និងមានមនុស្សជាច្រើនសរសើរបុគ្គលិកឈ្មោះ Martin នេះថាលោកមានស្មារតីទទួលខុសត្រូវខ្ពស់ និងសាកសមគួរតែដំឡើងប្រាក់ខែឲ្យ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

សកម្មភាពនៅពេលនោះ
មតិរបស់អ្នកលេងហ្វេសប៊ុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]