ថៃ: ពីមួយថ្ងៃ ទៅមួយថ្ងៃ មានម៉ូតសម្លៀកបំពាក់ជាច្រើន បានចេញផ្សាយក្នុងការដាក់លក់ប្រភេទខោអាវខុសៗគ្នា នៅលើទីផ្សារ ឬហាងទំនើបផ្សេងៗ ជាប្រចាំថ្ងៃ។ ក្នុងនោះផងដែរ បើនិយាយពីពណ៌សម្លៀកបំពាក់វិញ ក៏មានជាច្រើនពណ៌ ដែលបានតម្រូវទៅតាមចំណង់ចំណូលចិត្តរបស់អតិថិជន ផងដែរ។​

ជាក់ស្តែង ដូចជាតារាស្រីប៉ុន្មានរូបខាងក្រោមនេះ ដែលនិយមចូលចិត្តស្លៀកពាក់ខោអាវ ដោយមានពណ៌ដិតៗ ទាក់ក្រសែភ្នែកមហាជនគ្រប់ទីកន្លែង មិនថា ពេលថ្ងៃ ឬពេលយប់ នោះទេ។ 

ហើយជាធម្មតា ប្រភេទម៉ូតសម្លៀកបំពាក់ដែលមានពណ៌បែបនេះ ក៏រមែងតែងតែពិបាកបំផុត សម្រាប់អ្នកស្លៀក ក្នុងការធ្វើយ៉ាងណា អោយវាមើលទៅមានភាពសាកសម និងស្រស់ស្អាត គ្រប់ពេលវេលា។ 

តែយ៉ាងណាមិញ ទាំងអស់នេះ បែរជាមិនមែនជាបញ្ហាអ្វីធំដុំនោះទេ សម្រាប់តារាស្រីល្បីៗប៉ុន្មានដួង ដែលពេញចិត្តក្នុងការស្លៀកពាក់វា បានយ៉ាងស្រស់ស្អាត និងពោរពេញទៅដោយភាពទាក់ទាញប្លែកភ្នែក ទៅកាន់មកមហាជនគ្រប់ៗគ្នាទៅវិញ៕​

Chompoo Araya
Chompoo Araya
Due Arisara
Due Arisara
Khun Four
Khun Four
Paloy
Paloy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]