ភ្នំពេញ៖ សម្រាប់ឱកាសពិសេស ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ២០១៨ នេះ មន្ទីរពេទ្យជោរៃភ្នំពេញ នឹងមានរៀបចំកម្មវិធីពិនិត្យ និងព្យាបាល ជំងឺ រលាកច្រមុះរួមនឹងផ្តល់ឱសថជូនដោយឥតគិតថ្លៃ ដោយវេជ្ជបណ្ឌិតឯកទេសវៀតណាម សម្រាប់អ្នកជំងឺថ្មីដែលបានមកចុះឈ្មោះ ៥០ នាក់ដំបូង។

បន្ទាប់ពីកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃប្រចាំខែវគ្គមុន សម្រាប់វគ្គនេះ មន្ទីរពេទ្យជោរៃភ្នំពេញ សហការជាមួយក្រុមហ៊ុនឱសថ DHG Pharma បានរៀបចំកម្មវិធី ពិនិត្យ និងព្យាបាល ជំងឺ រលាកច្រមុះ ដោយឥតគិតថ្លៃ សម្រាប់អ្នកជំងឺថ្មី៥០នាក់ដំបូង ក្នុងរយៈពេល១ថ្ងៃ ដោយវេជ្ជបណ្ឌិតឯកទេសវៀតណាម មានបទពិសោធន៍ខ្ពស់ មកពីមន្ទីរពេទ្យជោរៃទីក្រុងហូជីមិញ ប្រទេសវៀតណាម។

កម្មវិធីមនុស្សធម៌ ពិនិត្យ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ
កម្មវិធីមនុស្សធម៌ ពិនិត្យ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ
កម្មវិធីមនុស្សធម៌ ពិនិត្យ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ

នេះគឺជាកម្មវិធីមនុស្សធម៌ដ៏មានអត្ថន័យរបស់មន្ទីរពេទ្យជោរៃភ្នំពេញ និងក្រុមហ៊ុនឱសថ DHG Pharma ចូលរួមចំណែកលើកកម្ពស់សុខុមាលភាព ជូនដល់ប្រជាពលរដ្ឋកម្ពុជាឱ្យមានឱកាស ទទួលបានការថែទាំសុខភាពប្រកបដោយគុណភាព ពីសំណាក់វេជ្ជបណ្ឌិត ឯកទេសវៀតណាម ដែលមានបទពិសោធន៍ខ្ពស់ រួមជាមួយសម្ភារៈបរិក្ខារពេទ្យទំនើប ដែលមានបំពាក់នៅមន្ទីរពេទ្យជោរៃភ្នំពេញ។

កម្មវិធីមនុស្សធម៌ ពិនិត្យ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ
កម្មវិធីមនុស្សធម៌ ពិនិត្យ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ

ជាងនេះទៅទៀតគឺជួយឱ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់ អំពីសារៈសំខាន់នៃការថែទាំសុខភាពរបស់ខ្លួន ដើម្បីជ្រើសរើសវិធីព្យាបាលឱ្យបានសមស្របបំផុត។ កម្មវិធីពិនិត្យ និងព្យាបាលជំងឺសប្បុរសធម៌ស្រដៀងគ្នានេះ នឹងមានរៀបចំជារៀងរាល់ខែ ជាមួយនឹងឯកទេសផ្សេងៗគ្នា។

កម្មវិធីមនុស្សធម៌ ពិនិត្យ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ
កម្មវិធីមនុស្សធម៌ ពិនិត្យ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ
កម្មវិធីមនុស្សធម៌ ពិនិត្យ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ
កម្មវិធីមនុស្សធម៌ ពិនិត្យ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ

សម្រាប់ខែ វិច្ឆិកា ឆ្នាំ២០១៨ នេះ គឺជាកម្មវិធីពិនិត្យ និងព្យាបាល ជំងឺ រលាកច្រមុះអ្នកជំងឺអាចចុះឈ្មោះនៅថ្ងៃនេះ តាមរយៈខ្សែទូរស័ព្ទ ០២៣ ៦៨៤ ១០០១ / ០២៣ ៦៨៤ ១០០២ ដើម្បីបានទទួលការពិនិត្យដោយផ្ទាល់ពី វេជ្ជបណ្ឌិតឯកទេស ជំងឺ រលាកច្រមុះ។

គេហទំព័រ៖ www.chorayphnompenhhospital.com.kh

Facebook: Cho Ray Phnom Penh Hospital 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]