បរទេស៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមសេះបង្កង់ Juventus កីឡាករ Cristiano Ronaldo បានក្លាយទៅជាកីឡាករដំបូងគេនៅក្នុងប្រវត្តិសាស្រ្ដនៃពានរង្វាន់ក្របខណ្ឌ Champions League ដែលអាចរកឃើញជ័យជម្នះលើកទី១០០ របស់ខ្លួនបាន។

Cristiano Ronaldo

ទោះបីជា ខ្សែប្រយុទ្ធកូនមួយរូបនេះទើបផ្លាស់ទៅចូលរួមជាមួយក្រុម Juventus នៅក្នុងរដូវកាលថ្មីមែន តែរូបគេបានរួមចំណែកយ៉ាងធំធេង នៅក្នុងការជួយជ្រោមជ្រែងក្រុមយក្សអុីតាលីនេះឲ្យឡើងទៅជុំបន្ដនៃពានរង្វាន់ដ៏ធំបំផុតនៃក្របខណ្ឌទ្វីបអឺរ៉ុប។

យ៉ាងណាមិញ ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំរូបនេះទើបតែរកបានគ្រាប់បាល់តែមួយគ្រាប់ប៉ុណ្ណោះនៅក្នុងពានរង្វាន់ Champions League ឲ្យក្រុមម្ចាស់ជើងឯកក្របខណ្ឌលីកកំពូលរបស់អុីតាលីមួយនេះ ប៉ុន្ដែការចូលលេងរបស់គេវិញគឺបានចំនួន ៤លើករួចមកហើយ។

Cristiano Ronaldo
Cristiano Ronaldo
Cristiano Ronaldo

គួររម្លឹកថា ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានផ្លាស់ពីក្រុមអធិរាជស Real Madrid មកចូលរួមជាមួយក្រុមសេះបង្កង់ Juventus ចាប់តាំងពីថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៨ នៅក្នុងតម្លៃខ្លួន ១០០លានអឺរ៉ូ (ជាង ១១២ លានដុល្លារអាមេរិក) ហើយគិតមកទល់នឹងពេលនេះរូបគេអាចចូលលេងបានចំនួន ១៧ប្រកួត ក្នុងនោះអាចស៊ុតបញ្ចូលទីបានចំនួន ១០គ្រាប់នៅគ្រប់កម្មវិធីទាំងអស់របស់ក្រុម៕

Cristiano Ronaldo
Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]