ស្វីស៖ លោក Christ Gursky បានធ្វើដំណើរទៅប្រទេសស្វីស ព្រោះចង់ជិះខ្លែងលើអាកាស (hang-glider) ដើម្បីបានថតវីដេអូបង្ហោះចូលទៅក្នុងឆេណេលយូធូបរបស់គាត់។ 

ការរពឹងទុកនេះពិតជាបានសម្រេចមែន តែគាត់ស្ទើរបាត់បង់អាយុជីវិតដោយសារពីឡុតដែលជាអ្នកបើកខ្លែងអាកាសភ្លេចកិបខ្សែក្រវាត់សុវត្ថិភាពឲ្យគាត់ មុនពេលចេញដំណើរ។

អំឡុងពេលកើតហេតុ

យោងតាមសារព័ត៌មាន Metro ដែលបានចេញផ្សាយនៅក្នុងថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០១៨ បានឲ្យដឹងថា ពីឡុតដែលជាអ្នកបញ្ជាខ្លែងអាកាសបានភ្ញាក់ខ្លួនមួយរំពេច ពេលឃើញលោក Christ ដែលជាភ្ញៀវខំស្រវាតោងដៃខ្លែងយ៉ាងជាប់។

នេះជាការធ្វេសប្រហែសដ៏ធំមួយរបស់ពីឡុតខាងលើដែលមិនបានត្រួតពិនិត្យមើលឲ្យបានគ្រប់ជ្រុងជ្រោយមុនពេលចេញដំណើរ។ ពួកគេទាំងពីរខំស្រវាតោងដៃជើងគ្នាយ៉ាងជាប់ក្នុងអំឡុងពេលកើតហេតុ។

ក្នុងកាលៈទេសៈនោះពីឡុតបានរកកន្លែងសុវត្ថិភាពមួយសម្រាប់ឲ្យលោក Christ ហក់ចុះផងដែរ។ ប៉ុន្តែភ្លាមៗលោកក៏មិនទាន់អាចរកកន្លែងទីទួលណាមួយដែលអាចទម្លាក់លោក Christ បានទេ ព្រោះវាសុទ្ធសឹងតែជាព្រៃ។

អំឡុងពេលកើតហេតុ

រហូតដល់ពេលហោះដល់កន្លែងដែលមានវាលស្មៅច្រើន ទើបពីឡុតសម្រេចបង្អន់ល្បឿនដោយការសម្រូតខ្លែងចុះមកជិតដល់ដី ហើយក៏ទម្លាក់លោក Christ ចុះតែម្តង។

បន្ទាប់ពីហេតុការណ៍នេះ លោក Christ បានបាក់កដៃខាងស្តាំ និងរបួសសាច់ដុំដៃទាំងសងខាង។

យោងតាមសម្តីរបស់លោក Christ ផ្ទាល់បាននិយាយថា "បន្ទាប់ពីហេតុការណ៍នេះកើតឡើង ខ្ញុំមិនបានខឹងឫស្អប់ពីឡុតបើកខ្លែងអាកាសនោះទេ"។ គាត់បន្តថា "ពីឡុតម្នាក់នេះខំជួយខ្ញុំអស់ពីសមត្ថភាពរបស់គាត់ហើយ។ គាត់គឺជាមនុស្សល្អម្នាក់"៕

កដៃលោកChrist ត្រូវបានបាក់
កដៃលោកChrist ត្រូវបានបាក់
កដៃលោកChrist ត្រូវបានបាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]