ស្ពានអាកាសស្តុបពេទ្រលោកសង្ឃ ដែលជាសមិទ្ធិផលថ្មីមួយទៀត របស់ រាជធានីភ្នំពេញ ជាចំណងដៃជូនដល់ ប្រជាពលរដ្ឋកម្ពុជា ក្នុងឱកាសខួបលើកទី ៣៣ឆ្នាំ នៃទិវាជ័យជំនះ ០៧មករា (០៧.០១.១៩៧៩ - ០៧.០១.២០១២) ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រសិទ្ធនាមឲ្យថា “ស្ពាន អាកាស ៧មករា” នៅក្នុងពិធីប្រគល់សញ្ញាប័ត្រ ថ្នាក់បរិញ្ញាប័ត្ររង ថ្នាក់ បរិញ្ញាប័ត្រ និងថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដា គណនេយ្យ នៅឯវិទ្យាស្ថានអប់រំជាតិ កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១១ ម្សិលមិញនេះ។

ស្ពានអាកាស ៧មករា នេះ សាលារាជធានីភ្នំពេញ គ្រោងនឹងរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១២ ខាងមុខនេះ ក្រោមអធិបតីដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌឹត ដើម្បើបើកជូនប្រជាពលរដ្ឋ បានប្រើប្រាស់ ក្នុងការបញ្ចៀស ពីការកកស្ទះចរាចរតំបន់នេះ ដែលបានញាំញីជាច្រើនឆ្នាំមកហើយនោះ ឲ្យមានក្តីសប្បាយរីករាយ និងបានចូល រួមអបអរសាទរខួបលើកទី ៣៣ ឆ្នាំ ទិវាជ័ជំនះ ៧ មករា ផង និងជាការត្រៀមលក្ខណៈ ផងដែរ ក្នុងការធ្វើជា ម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ២០ ក្នុងឋានៈជាប្រធានអាស៊ាន ឆ្នាំ ២០១២។

ដោយឡែក ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ បន្ទាប់ពី បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវ ០៤ ខ្សែ នៅសង្កាត់ថ្មីរបស់ខណ្ឌពោធិ សែនជ័យ កាលពីថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១១ រួចមក ឯកឧត្តម ក៍បានបន្ត ដំណើរ អញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាស្ពានអាកាសនេះ ក្នុងនោះឯកឧត្តម បានជំរុញឲ្យក្រុមការងារសាងសង់បញ្ចប់ការងារ ដែលសេសសល់ ទាំងស្រុង រួមទាំងការរៀបចំសួនច្បារ និង សោភ័ណភាពជុំវិញស្ពានអាកាសនេះ ធ្វើយ៉ាង ណាឲ្យបាន រួចរាល់ជាស្ថាពរមុនថ្ងៃទី០៦ ខែមករា ឆ្នាំ២០១២ ដើម្បីឲ្យទាន់ពេល រៀបចំពិធីសម្ពោធ ។

ដកស្រង់ចេញពីទំព័រសាលារាជធានីភ្នំពេញ

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]