កាលពីថ្ងៃសៅរិ៍ទី១២ ខ្មែរឡូតបានផ្សាយនូវព័ត៌មានមួយ ដែលមានចំណងជើងថា កម្មវិធីស្លៀកតែ លីអូ នឹងធ្វើឡើងនៅថ្ងៃស្អែក កម្មវិធីនេះពិតជាបានប្រារព្ធមែន កាលពីថ្ងៃទី១៣ ខែមករា ម្សិលមិញនេះឯង។

នៅពេលដែលចាប់ផ្ដើមកម្មវិធី មានអ្នកធ្វើដំណើរទៅមកពីផ្ទះ ទៅកន្លែងធ្វើការទាំងអស់ដែលនៅក្នុង រថភ្លើងក្រោមដី មានអារម្មណ៍ខ្មាស់អៀន ពេលដែលបានឃើញមនុស្សជាច្រើន មិនបានស្លៀកខោ ប៉ុន្ដែនៅពេលដែលអ្នកចូលរួម មានចំនួនកាន់តែច្រើន ការខ្មាស់អៀនក៏បាត់អស់ ហើយវាក៏ក្លាយទៅជា កម្មវិធីដ៏អស្ចារ្យមួយ នៅទីក្រុងឡុង ប្រទេសអង់គ្លេស។ ទោះបីជាអាកាសធាតុត្រជាក់ ដោយសារមានព្រិលធ្លាក់ក្ដី ក៏មានអ្នកចូលរួមកម្មវិធីនេះជាច្រើន ដែលមកពីទីក្រុងផ្សេងៗចំនួន ១២ទីក្រុង ដើម្បីបង្កើតនូវវីដេអូក្លីបមួយ សំរាប់ឆ្នាំ២០១៣ ដែលជាការធ្វើលើទី១៣ នៃកម្មវិធី ស្លៀកតែលីអូ នៅក្នុងរថភ្លើង។

គោលបំណងនៃកម្មវិធីនេះ គឺឲ្យអ្នករួមការងារចូលទៅក្នុងរថភ្លើង ដោយបានស្រាតនូវខោក្រៅចេញ ហើយធ្វើទឹកមុខធម្មតា ហើយពេលដែលជួបអ្នករួមការងារ ត្រូវធ្វើជាមិនស្គាល់គ្នា ហើយពួកគេអាចពាក់មួក ឬ អាវរងារពីក្រៅបាន។

កាលពីឆ្នាំ ២០០២ ដែលជាការចាប់ផ្ដើមកម្មវិធីនេះលើដំបូងបង្អស់ គឺមានចំនួនអ្នកចូលរួមតិចណាស់ ប៉ុន្ដែវាពិតជាសប្បាយនៅពេលដែល ពួកគេដើរចូលទៅក្នុងរថភ្លើងគឺមានតែលីអូ ហើយនៅពេលដែលមានអ្នកដំណើរសួរ ពួកគេបានឆ្លើយថា ខោរបស់ពួកគេបានភ្លេចនៅផ្ទះ។ កាលពីឆ្នាំ ២០០៨ កម្មវិធីនេះក៏បានធ្វើនៅប្រទេសអូស្ដ្រាលី ដែលចូលរួមពីជនជាតិអាមេរិក ចំនួន៨ទីក្រុង និងកាលពីឆ្នាំមុន មានមនុស្សចំនួន១ម៉ឺននាក់ បានចូលរួមដែលមកពី ៥៩ទីក្រុង នៃ២៧ប្រទេសទូទាំងពិភពលោក។

តើប្រិយមិត្តយល់យ៉ាងណាចំពោះកម្មវិធីនេះ តើមានបំណងចង់ចូលរួមដែរ ឬ ទេ?

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖











កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]