ចិន៖ សព្វថ្ងៃបើទោះជាតារាសម្តែងហុងកុងលោក Jackie Chan ហៅឈិន ឡុង ហាក់មានភាពស្ងប់ស្ងាត់ ពីការងារសិល្បៈក៏ពិតមែន ក៏ប៉ុន្តែប្រជាប្រិយភាពរបស់លោកនៅតែមានដដែលសម្រាប់អ្នកគាំទ្រ។

យ៉ាងណាមិញ បើងាកមកមើលជីវិតឯកជនរបស់តារារូបនេះវិញ ចាប់តាំងពីលោករៀបការជាមួយភរិយារបស់ខ្លួនមក អ្នកទាំងពីរក៏បង្កើតបានកូនប្រុសស្រី២នាក់ ដោយម្នាក់មានឈ្មោះថា Joycee Chan ជាកូនប្រុសដែលដើរតាមគន្លងធម៌ឪពុកយ៉ាងល្អ និងម្នាក់ទៀតជាកូនស្រីឈ្មោះថា Etta Ng បែរជាបែកឆ្វេង ដើរផ្លូវខុសក្លាយជាអ្នកលេង ញៀនថ្នាំ និងមានការតុបតែងខ្លួនជាមនុស្សប្រុស ស្រលាញ់ភេទដូចគ្នា ចាប់តាំងពីអាយុ១៧ឆ្នាំ។

ចំពោះនាង Etta Ng នៅក្នុងឆ្នាំនេះនាងមានអាយុ១៩ឆ្នាំ ហើយកាលពីជាងមួយឆ្នាំមុន នាងនិងមិត្តស្រីរបស់ខ្លួនដែលមានអាយុ៣០ឆ្នាំជាង ឈ្មោះថា Andi Autumn បានរត់ទៅរស់នៅប្រទេសកាណាដាតែពីរនាក់ ដោយមិនប្រាប់ដំណឹងឪពុកម្តាយរបស់ខ្លួននោះទេ ដែលធ្វើឲ្យពូកគាត់ពិបាកចិត្តយ៉ាងខ្លាំង។ ក៏ប៉ុន្តែដោយសារតែមានបញ្ហារឿងលុយកាក់ ពួកគេក៏សម្រេចចិត្តត្រលប់មកប្រទេសខ្លួនវិញ ដើម្បីសុំជំនួយពីម្តាយបង្កើត។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គ្រាន់តែវិលត្រលប់មកទីក្រុងហុងកុងវិញ នាង Etta Ng បានទៅចុះអេតាស៊ីវិលរៀបការជាមួយសង្សាររបស់ខ្លួនភ្លាមៗតែម្តង ដោយមិនបានពិភាក្សាជាមួយម្តាយបង្កើតរបស់ខ្លួននោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំងបង្ហោះសំបុត្ររៀបការនោះ នៅលើបណ្តាញសង្គមថែមទៀតផង។

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះ គ្រប់គ្នាគិតថាកាលដែលនាង Etta Ng ធ្វើបែបនេះ ក៏ព្រោះតែចង់យកឈ្នះឪពុករបស់ខ្លួនលោក Jackie Chan ដែលតែងតែជំទាស់ស្នេហាអ្នកទាំងពីរ ឯចំណែកភរិយារបស់ Jackie វិញ មិនបានជំទាស់អ្វីទាំងអស់ ហើយបណ្តោយឲ្យកូនស្រី ធ្វើអ្វីតាមចិត្តដែលនាងចង់ធ្វើ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Etta NG និងសង្សារ
Etta NG និងសង្សារ
Etta NG និងសង្សារ
Jackie Chan និង Etta NG
Etta បង្ហាញសំបុត្ររៀបការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]