អូស្រ្ដាលី៖ ខ្សែបម្រើប្រយុទ្ធឆ្នើមរបស់ក្រុម Melbourne Victory លោក Keisuke Honda បានស៊ុតប៉េណាល់ទីមួយគ្រាប់ យកឈ្នះទៅលើក្រុម Sydney FC ដោយលទ្ធផល ១-២ សម្រាប់ជំនួបក្របខណ្ឌលីកកំពូលអូស្ត្រាលី នៅយប់មិញនេះ។ 

Keisuke Honda
Adam le Fondre

ស្របពេលដែលក្រុមភ្ញៀវ Melbourne Victory ត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះ Sydney FC ដល់កីឡដ្ឋាន Jubilee Oval គេសង្កេតឃើញថា ក្រុមភ្ញៀវបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើក្រុមម្ចាស់ផ្ទះនៅក្នុងតង់ទី១ រហូតដល់ពួកគេអាចស៊ុតគ្រាប់បាល់នាំមុខមុននៅនាទី២៣ ដោយខ្សែប្រយុទ្ធ Ola Toivonen ប៉ុន្ដែក្រុមម្ចាស់ផ្ទះបានវាយបកតាមស្មើមកវិញនៅនាទី៣៥ ដោយខ្សែប្រយុទ្ធ Adam le Fondre។

យ៉ាងណាមិញ អតីតខ្សែបម្រើប្រយុទ្ធក្រុម AC Milan លោក Keisuke Honda បានស៊ុតបាល់ពិន័យ ១១ម៉ែត្របញ្ចូលទីយកជ័យជម្នះឲ្យក្រុម Melbourne Victory នៅនាទី៧១ បានយ៉ាងអស្ចារ្យ។

Ola Toivonen
Adam le Fondre
Keisuke Honda

គួរដឹងថា លោក Keisuke Honda មិនបានមកដឹកនាំក្រុមជម្រើសជាតិកម្ពុជាដោយផ្ទាល់នោះទេអំឡុងការប្រកួតវគ្គសន្សំពិន្ទុប្រចាំពូល A សម្រាប់ពានរង្វាន់ AFF Suzuki Cup 2018 ដែលកម្ពុជាបានភ្លាត់ចាញ់វៀតណាមដោយលទ្ធផល ៣-០ កាលពីចុងសប្តាហ៍កន្លងទៅ៕

Keisuke Honda
Ola Toivonen និង Keisuke Honda

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]