ឥណ្ឌា៖ ក្មេងស្រីវ័យជំទង់ជនជាតិឥណ្ឌាម្នាក់ ត្រូវបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយសារតែព្យុះសង្ឃរា ក្រោយត្រូវបានសាច់ញាតិ បង្ខំឲ្យនាងទៅស្នាក់នៅក្នុងខ្ទមតែម្នាក់ឯង ព្រោះតែនាងមករដូវ។ 

ក្មេងស្រីរូបនេះមានឈ្មោះ S. Vijayalakshmi អាយុ ១៤ ឆ្នាំ ត្រូវបានបង្ខំឲ្យស្នាក់នៅក្នុងខ្ទមតែម្នាក់ឯង ខណៈពេលមានខ្យល់ព្យុះសង្ឃរាដ៏ធំបានកើតឡើងនៅភាគខាងត្បូងរដ្ឋតាមិល ណាឌូ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា កន្លងទៅនេះ។ 

សាកសពនាង S. Vijayalakshmi

យោងតាមសារព័ត៌មាន BBC បានរាយការណ៍ថា នាងគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ៤៦ នាក់ផ្សេងទៀត ដែលបានបាត់បង់ជីវិតព្រោះតែខ្យល់ព្យុះសង្ឃរាដ៏កាចសាហាវមួយនេះ។ ខ្យល់ព្យុះសង្ឃរាដ៏សាហាវនេះ ក៏បានបំផ្លាញដីស្រែក្នុងតំបន់នោះជាង ៨០,០០០ ហិចតា។

សមាជិកគ្រួសាររបស់ក្មេងស្រីកំសត់ខាងលើនេះ សុទ្ធតែមានជីវិតទាំងអស់ ព្រោះពួកគេបានសំងំនៅក្នុងផ្ទះទាំងអស់គ្នា ខណៈពេលមានខ្យល់ព្យុះនេះបានកើតឡើង។

យោងតាមសម្តីរបស់លោកយាយជនរងគ្រោះនេះ បាននិយាយថា ពួកគេមិនអាចជួយនាងបាន ព្រោះតែមានដើមដូងបានធ្លាក់ចំនឹងខ្ទមនោះ។

យ៉ាងណាមិញ ក្រោយពីខ្យល់ព្យុះសង្ឃរានេះ បានស្ងប់ស្ងាត់បាត់ទៅ ក្មេងស្រីដ៏កំសត់នេះក៏ត្រូវបានបញ្ជួនទៅមន្ទីរពេទ្យភ្លាមៗផងដែរ តែជាអកុសល គ្រូពេទ្យបានបញ្ជាក់ថា នាងបានស្លាប់បាត់បង់ជីវិតទៅហើយ។

គួរបញ្ជាក់ផងដែរថា មូលហេតុដែលនាងត្រូវបានបង្ខំឲ្យស្នាក់នៅក្នុងខ្ទមតែម្នាក់ឯង ព្រោះតែនេះជាប្រពៃណីបុរាណរបស់សាសនាហិណ្ឌូ។ យោងតាមប្រពៃណីបុរាណរបស់សាសនាហិណ្ឌូបានបញ្ជាក់ថា នារីឲ្យតែពេលមានរដូវត្រូវតែស្នាក់នៅក្នុងខ្ទមតែម្នាក់ឯងជាច្រើនថ្ងៃ ហើយប្រពៃណីបុរាណមួយនេះនៅតែបន្តអនុវត្តនៅក្នុងសហគមន៍មួយចំនួន។

យ៉ាងណាមិញ ក៏មានក្រុមសកម្មជនតវ៉ាថា នេះគឺជា «ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិមនុស្សរបស់ស្ត្រីផងដែរ» ៕ 

សូមទស្សនាវីដេអូនៅខាងក្រោមនេះទាំងអស់គ្នា៖

រូបភាពក្រោយឧប្បត្តិហេតុខ្យល់ព្យុះនេះ
រូបភាពក្រោយឧប្បត្តិហេតុខ្យល់ព្យុះនេះ
រូបភាពក្រោយឧប្បត្តិហេតុខ្យល់ព្យុះនេះ
រូបភាពក្រោយឧប្បត្តិហេតុខ្យល់ព្យុះនេះ
រូបភាពក្នុងអំឡុងពេលខ្យល់ព្យុះនេះ
នាង S. Vijayalakshmi

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]