ភ្នំពេញ៖ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ បាន​យកឈ្នះក្រុមជម្រើស​ជាតិ​ឡាវ ដោយលទ្ធផល ៣-១ សម្រាប់ការ​ប្រកួត​​ទី៣ នៃពានរង្វាន់ AFF Suzuki Cup នាពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក នៅមុននេះបន្ដិច។

ក្រុម​ជម្រើស​ជាតិ​កម្ពុជា

ការ​ប្រកួត​នៅក្នុង​តង់ទី​១ ក្រុមគោព្រៃកម្ពុជា​បានធ្វើការដាក់សម្ពាធទៅលើក្រុមភ្ញៀវ​ឡាវ​យ៉ាងខ្លាំង រហូតអាចស៊ុតបញ្ចូលទីបានដល់ទៅ ២គ្រាប់ដែលធ្វើបានដោយ ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា នៅ​នាទី​ទី​​១៨ ខណៈដែល ខ្សែប្រយុទ្ធ ប្រាក់ មុន្នីឧត្តម ជាអ្នកស៊ុតគ្រាប់បាល់ទី២ នៅ​នាទី​ទី​៣៥ ដែលជាការស៊ុតបាល់​ពិន័យ​ ១១​ម៉ែត្រ​។

លុះចូលដល់តង់ទី២ ក្រុមជម្រើសជាតិឡាវ បានវាយបកយក១គ្រាប់វិញដោយនៅនាទីទី៧៥ ដោយកីឡាករពាក់លេខ២០ ប៉ុន្ដែរំលងបានតែ ២នាទីខ្សែប្រយុទ្ធ កែវ សុខផេង បានស៊ុតគ្រាប់ទី៣​ឲ្យក្រុមជម្រើសជាតិកម្ពុជា ហើយលទ្ធផល ៣-១នេះដែរបានរក្សារហូតដល់បញ្ចាប់ការប្រកួត។

យ៉ាងណាមិញ ក្រុមជម្រើសជាតិកម្ពុជា បានឱកាសឡើងទៅលេងនូវក្នុងការប្រកួតវគ្គខ្វែងជាបន្ដ បើទោះបីជាពួកគេបានខិតខំដើម្បីយកឈ្នះក្រុមជម្រើសជាតិឡាវ ដោយលទ្ធផល ៣-១យ៉ាងណាក៏ដោយ ដោយសារតែក្រុមជម្រើសជាតិវៀតណាមបានស្មើគ្នាជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ដោយលទ្ធផល ០-០ ដូច្នេះកម្ពុជាត្រូវបាត់បង់ឱកាសទោះសល់មួយប្រកួតក្នុងដៃក្ដី៕

ចាន់ វឌ្ឍនាកា
ប្រាក់ មុន្នីឧត្តម
កែវ សុផេង
ក្រុមជម្រើសជាតិវៀតណាម និង ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]