ជំងឺធាត់ ឬ Obesity ជាជំងឺដែលជាលិកាខ្លាញ់ក្នុងខ្លួនយើងកើនឡើង បណ្តាលឲ្យលោកអ្នកធាត់លើសទម្ងន់យ៉ាងខ្លាំង។

យើងអាចវិនិច្ឆ័យថាមានបញ្ហាលើសទម្ងន់តាមរយៈការគណនាសាមញ្ញមួយ  ហៅថា BMI (Body Mass Index)។ យើងអាចគណនា BMI ដោយគ្រាន់តែយក ទម្ងន់របស់លោកអ្នក ចែកនឹងកម្ពស់លើកជាការ៉េ (ទម្ងន់/កម្ពស់2 )

បើតម្លៃ BMI  តិចជាង ១៨.៥  បានន័យថាលោកអ្នកខ្វះទម្ងន់ តែបើស្ថិតក្នុងចន្លោះ ១៨.៥ ទៅ ២៥ លោកអ្នកមានទម្ងន់ល្អធម្មតា។  បើតម្លៃ BMI ពី ២៥ ទៅ ៣០ លោកអ្នកគ្រាន់តែលើសទម្ងន់ប៉ុណ្ណោះ តែបើលើស ៣០ បានន័យថា លោកអ្នកមានជំងឺធាត់ហើយ។

ការរក្សាទម្ងន់ឲ្យនៅធម្មតាពុំមែនជារឿងងាយស្រួលនោះទេ ព្រោះវាទាមទារការព្យាយាមច្រើនដូចជា ការហាត់ប្រាណ របបអាហារមានលំនឹង ការដេកឲ្យបានគ្រប់គ្រាន់ និងទៀងពេល ជាដើម។  ទោះបីជាយ៉ាងណា មានមនុស្សប្រហែលមួយភាគបី នៃប្រជាជនទាំងអស់ទូទាំងពិភពលោក កំពុងប្រឈមមុខនឹងបញ្ហាលើសទម្ងន់ និង ជំងឺធាត់។

បុគ្គលដែលកើតមានជំងឺធាត់ ងាយប្រឈមមុខនឹងហានិភ័យនៃជំងឺទូទៅជាច្រើនទៀតដូចជា៖

១. ជំងឺលើសឈាម

២. ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល

៣. ជំងឺទឹកនោមផ្អែម

៤. បញ្ហាឈឺសន្លាក់ជើង ដោយសារទម្ងន់ធ្ងន់

៥. ពិបាកដកដង្ហើម ដែលអាចប៉ះពាល់ដល់ការបំពេញសកម្មភាពប្រចាំថ្ងៃ និងការដេកទៀតផង

៦. មានបញ្ហាគ្រួសក្នុងតម្រងនោម

៧. មានហានិភ័យខ្ពស់ប្រឈមមុខនឹងជំងឺបាក់ទឹកចិត្ត

បើទោះបីជាយ៉ាងណាក៏ដោយ លោកអ្នកអាចធ្វើការផ្លាស់ប្តូរ និងសម្រកទម្ងន់របស់លោកអ្នកបាន។ ដឹងទេថាការសម្រកទម្ងន់អាចមានឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំងចំពោះសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកទៀតផង។

ការថែទាំនូវទម្ងន់របស់លោកអ្នកឲ្យបានល្អ គឺជាអនុវត្តដ៏ប្រសើរ ដែលមនុស្សគ្រប់រូបគួរបង្កើតជាទម្លាប់ ដូចជាការហាត់ប្រាណឲ្យបានទៀងទាត់ របបអាហារមានលំនឹងនិងជីវជាតិ។ ព្រោះទម្ងន់ក៏ជាកត្តាមួយដ៏ចំបងនៃសុខភាពរាងកាយទាំងមូលផងដែរ៕

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]