បារាំង៖ ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិប Paris Saint-Germain កីឡាករ Kylian Mbappé បានបង្ហើបថា នៅពេលដែលខ្សែប្រយុទ្ធ Neymar បានមើលវីដេអូដែលគេបានផ្ញើទៅឲ្យតាមរយៈបណ្ដាញសង្គម WhatsApp អំពីការប៉ះទង្គិចគ្នាជាមួយខ្សែប្រយុទ្ធ Edinson Cavani ហើយអាជ្ញាកណ្ដាលបានសម្រេចឲ្យកាតលឿងរួចមក រូបគេបែរជាអស់សំណើចហើយគ្មានពាក្យអ្វីត្រូវនិយាយតែម្ដង។

Kylian Mbappé
Neymar និង Edinson Cavani

ខ្សែប្រយុទ្ធជួរមុខរបស់ក្លិបអ្នកចាយលុយច្រើនជាងគេទាំងពីរនាក់ គឺខ្សែប្រយុទ្ធ Neymar និងខ្សែប្រយុទ្ធ Cavani បានប៉ះបង្គិចគ្នាអំឡុងការប្រកួតមិត្តភាពអន្ដរជាតិ កាលពីថ្ងៃ សៅរ៍ កន្លងទៅ នៅក្នុងកីឡដ្ឋាន Emirates Stadium ហើយក៏បានធ្វើឲ្យកើតមានជាការផ្ទុះកំហឹងដាក់គ្នាមួយភ្លែតដែរ។

យ៉ាងណាមិញ ខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំរបស់ក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយរូបនេះ ត្រូវទទួលបានកាតលឿង ក្រោយពីការប៉ះទង្គិចគ្នាជាមួយខ្សែប្រយុទ្ធក្រុមជម្រើសជាតិប្រេស៊ីលរួចមក។

ដោយឡែកខ្សែប្រយុទ្ធ Mbappe បានបង្ហើបប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា៖ «Cavani គឺគេតែងតែជួបការប្រកួតនេះជារឿយៗ, ដូច្នេះខ្ញុំមិនចាំបាច់ផ្ដល់ការលើកទឹកចិត្ដដល់គេនោះទេសម្រាប់ការប្រកួតនេះ។ គេគឺជាកីឡាករដ៏អស្ចារ្យមួយរូប និងតែងតែជួយណែនាំពួកយើងនៅ PSG រាល់ពេល។ ហើយខ្ញុំបានផ្ញើវីដេអូនៃការប៉ះទង្គិចគ្នាជាមួយ Cavani តាមរយៈ WhatsApp ទៅឲ្យ Neymar មើលហើយគេគ្រាន់តែអស់សំណើចនិងមិនមានការឆ្លើយតបអ្វីផ្សេងនោះទេ។ គេបានប្រាប់ខ្ញុំថា វាគ្មានអ្វីទេព្រោះជាការប្រកួតប្រជែងមួយដើម្បីប្រទេសរបស់គេ។ ហើយចំពោះទំនាក់ទំនងរបស់ពួកគេទាំងពីរនាក់នេះវិញគឺគ្មានបញ្ហាទេ ព្រោះពេលប្រកួតម្នាក់ៗប្រឹងដើម្បីប្រទេសរៀងៗខ្លួន»។

Neymar និង Edinson Cavani
Edinson Cavani ទទួលបានកាតលឿង
Edinson Cavani ធ្វើការសូមទោសទៅកាន់ Neymar

គួរឲ្យដឹងថា ខ្សែប្រយុទ្ធ Edinson Cavani បានធ្វើការសូមទោសចំពោះការប៉ះទង្គិចគ្នាទៅកាន់ខ្សែប្រយុទ្ធ Neymar ផងដែរ ក៏ប៉ុន្តែអតីតខ្សែប្រយុទ្ធឆ្នើមក្លិប Barcelona រូបនេះហាក់មិនទទួលយកការសូមទោសនេះនោះទេ ហើយគេថែមទាំងធ្វើការសើចចំអកទៅដល់ Cavani វិញថែមទៀតផង៕

Neymar មិនទទួលយកការសូមទោសពី Edinson Cavani
Neymar

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]