បរទេស៖ ក្រុមជម្រើសជាតិហូឡង់ បានស៊ុតបាល់បញ្ចូលទីចំនួន ២គ្រាប់ក្នុងរយៈពេលតែ ៥នាទីចុងម៉ោងយ៉ាងអស្ចារ្យ ដើម្បីតាមស្មើក្រុមជម្រើសជាតិអាល្លឺម៉ង់ ដែលធ្វើការនាំមុខមុនដល់ទៅ ២គ្រាប់នៅក្នុងការប្រកួតនៃពានរង្វាន់ UEFA Nations League នៅយប់មិញនេះ។

Virgil van Dijk

ប្រធានក្រុមជម្រើសជាតិហូឡង់ កីឡាករ Virgil van Dijk ជាកីឡាករចុងក្រោយបង្អស់ ដែលអាចស៊ុតគ្រាប់បាល់តាមស្មើឲ្យក្រុមទឹកក្រូចហូឡង់នៅនាទីទី៩០ ខណៈដែល ខ្សែប្រយុទ្ធ Quincy Promes ជាអ្នកស៊ុតគ្រាប់ទី១ នៅនាទីទី៨៥ ឲ្យក្រុមដែលអវត្តមាននៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០១៨នេះ។

ស្របពេលដែល ក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ជាអ្នកស៊ុត ២គ្រាប់នាំមុខមុនគឺធ្វើបានដោយ ខ្សែប្រយុទ្ធ Timo Werner តាំងពីនាទីទី៩ និងខ្សែបម្រើប្រយុទ្ធ Leroy Sané នៅនាទី១៩។

យ៉ាងណាមិញ ឆ្លងតាមលទ្ធផលស្មើគ្នា ២-២នេះដែរក្រុមជម្រើសជាតិហូឡង់ បានឡើងទៅឈរនៅក្នុងកំពូលតារាងនៃពានរង្វាន់ UEFA Nations League (Group 1) និងត្រូវដឹកដៃគ្នាជាមួយក្រុមជម្រើសជាតិបារាំងដែលធ្លាក់ទៅឈរនៅលេខរៀងទី២ ក្នុងពូលជាមួយគ្នាផងដែរ។

Virgil van Dijk
Quincy Promes
Quincy Promes

គួរឲ្យដឹងថា ក្រុមជម្រើសជាតិស្វីស, ក្រុមជម្រើសជាតិព័រទុយហ្គាល់ និងក្រុមជម្រើសជាតិអង់គ្លេស សុទ្ធសឹងតែជាបេក្ខភាពដែលអាចប្រជែងបានចំណាត់ថ្នាក់កំពូលតារាងនៅតាមពូលទាំង៣នៅក្នុងពានរង្វាន់ UEFA Nations League មុននឹងពួកគេអាចកក់កៅអីទៅលេងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលនឹងចាប់ផ្ដើមឡើងនៅខែ មិថុនា ខាងមុខ៕

Timo Werner
Leroy Sané
ក្រុមដែលឈរនៅលើកំពូលតារាងទាំង៣នៃពានរង្វាន់ UEFA Nations League

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]