អាមេរិក៖ យោងតាមការសិក្សាស្រាវជ្រាវរបស់អង្គការ World Economic Forum ដែលបានចេញផ្សាយនៅក្នុងថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ២០១៨ នេះបានឲ្យដឹងថា ប្រជាជនក្នុងទីក្រុង Boston បានមូលមតិគ្នា គាំទ្រការសង់សួនច្បារ និងបណ្តុះដើមឈើជុំវិញមាត់ទឹក ដើម្បីចូលរួមការពារគ្រោះមហន្តរាយធម្មជាតិ ពិសេសគឺគ្រោះទឹកជំនន់តែម្តង។

គម្រោងនៃការសង់សួនច្បារជុំវិញមាត់ទឹក

ដំបូងឡើយពួកគេមិនមានបំណងសាងសង់សួនច្បារនេះទេ។ ប៉ុន្តែបែរជាចង់សាងសង់ជញ្ជាំងកម្ពស់ប្រហែល៦គីឡូម៉ែត្រ ដែលគ្រោងចំណាយលុយសុទ្ធប្រមាណ ១២ពាន់លានដុល្លារ ដើម្បីយកមកទប់ទឹកជំនន់។

អ្នកជំនាញព្យាករថា ទឹកនៅក្នុងភពផែនដីនេះនឹងកើន ឡើងប្រហែល៥០សង់ទីម៉ែត្រទៀតនាឆ្នាំ២០៥០ខាងមុខ។

យោងតាមការសិក្សារបស់សាស្ត្រាចារ្យជំនាញៗប្រចាំវិទ្យាស្ថាន University of Masschuseeths បានក្រើនរម្លឹកថាការសាងសង់ជញ្ជាំងដើម្បីទុបទឹកនេះ គឺវាគ្មានប្រសិទ្ធភាពយូរអង្វែងទេ។

ហេតុដូចនេះទើបប្រជាជនអាមេរិកក្នុងទីក្រុង Boston មូលមតិគ្នាសម្រុកសង់សួនច្បារ ដោយការបណ្តុះដើមឈើ ជុំវិញមាត់ទឹកលើផ្ទៃក្រឡាដីសុរប ២៧ហិចតា ជំនួសឲ្យការបង្កើតជញ្ជាំងការពារទឹកជន់លិចនោះវិញ។

គម្រោងនៃការសង់សួនច្បារជុំវិញមាត់ទឹក

ដូចដឹងស្រាប់ហើយថាសព្វថ្ងៃគ្រប់បណ្តាប្រទេសលើពិភពលោកកំពុងជួបបញ្ហាបម្រែបម្រួលអាកាសធាតុ និងការឡើងកម្តៅផែនដី។

ផ្ទាំងទឹកកកធំៗ ត្រូវបានរលាយបន្តបន្ទាប់ ដោយសារការឡើងកម្តៅ ធ្វើឲ្យរង្វាស់ទឹកសមុទ្រកើន០,៣សង់ទីម៉ែត្រជារៀងរាល់ឆ្នាំ។

យោងតាមការស្រាវជ្រាវរបស់អង្គការ Climate Central បានបញ្ជាក់ថា បើកម្តៅរបស់ផែនដីនៅបន្តឡើងត្រឹមតែ៣អង្សាសេទៀត នោះទីលំនៅ និងផ្ទះសម្បែងរបស់មនុស្សប្រហែល ២៧៥លាននាក់ នឹងត្រូវជនលិចជាមិនខាន៕

គម្រោងនៃការសង់សួនច្បារជុំវិញមាត់ទឹក
គម្រោងនៃការសង់សួនច្បារជុំវិញមាត់ទឹក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]