បរទេស៖ ក្រុមជម្រើសជាតិប៊ែលហ្ស៊ិក បានភ្លាត់ចាញ់ក្រុមម្ចាស់ផ្ទះស្វីស នាកីឡដ្ឋាន Swissporarena ដោយលទ្ធផលសឹងតែមិនគួរឲ្យជឿ ពោលគឺចាញ់ដល់ទៅ ៥-២ ឯណោះនៅក្នុងពានរង្វាន់ UEFA Nations League កាលពីយប់មិញនេះ។

ក្រុមជម្រើសជាតិស្វីស និង ក្រុមជម្រើសជាតិប៊ែលហ្ស៊ិក

ស្របពេលដែល ក្រុមលេខ ៣នៅព្រឹត្តការណ៏បាល់ទាត់ពិភពលោកឆ្នាំ ២០១៨នេះ ជាអ្នកស៊ុតគ្រាប់បាល់២គ្រាប់នាំមុខមុន ដែលអាចរកបានខ្សែបម្រើប្រយុទ្ធ Thorgan Hazard នៅនាទីទី២ និងនាទី១៧ ខណៈដែលក្រុមម្ចាស់ផ្ទះស្វីសបានសងវិញដល់ទៅ ៣គ្រាប់នៅក្នុងតង់ទី១ ពោលគឺរកបានដោយ ខ្សែការពារ Ricardo Rodríguez និងខ្សែប្រយុទ្ធទោល Haris Seferović ដល់ទៅ ២គ្រាប់នៅនាទីទី៣១ និងនាទីទី៤៤ ហើយលទ្ធផល ៣-២នេះបានរក្សារហូតដល់បញ្ចប់វគ្គទី១។

យ៉ាងណាមិញ នៅក្នុងតង់ទី២ ក្រុមជម្រើសជាតិស្វីសនៅតែរក្សាភាពខ្លាំងរបស់ពួកគេ ដោយអាចស៊ុតបន្ថែម២គ្រាប់ទៀតដោយ ខ្សែការពារ Nico Elvedi នៅនាទីទី ៦២ និងមួយគ្រាប់ទៀតដោយខ្សែប្រយុទ្ធទោល Seferović ដដែលនៅនាទីទី៨៤ ហើយលទ្ធផល ៥-២នេះគឺគ្រាប់គ្រាន់អាចនឹងឲ្យក្រុមម្ចាស់ផ្ទះស្វីសឡើងទៅឈរកំពូលតារាងពូលទី២នៃពានរង្វាន់ UEFA Nations League បានហើយ។

Thorgan Hazard
Ricardo Rodríguez
Haris Seferović

សូមបញ្ជាក់ផងដែរថា ក្រុមខ្លាំងចំនួន ៣ ដែលទទួលបានចំណាត់ថ្នាក់កាលពីលេងនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០១៨នេះសុទ្ធតែបានចាញ់រៀងៗខ្លួន ដោយក្នុងនោះរួមមានដូចជា ក្រុមម្ចាស់ជើងឯកបារាំងបានបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិហូឡង់នៅក្នុងលទ្ធផល ២-០, ក្រុមចំណាត់ថ្នាក់លេខ២ ក្រូអាត បានបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិអង់គ្លេស ដោយលទ្ធផល ២-១ និងចុងក្រោយនេះក្រុមលេខ៣ ប៊ែលហ្ស៊ិក បានភ្លាត់ចាញ់ក្រុមជម្រើសជាតិស្វីស នៅក្នុងលទ្ធផល ៥-២៕

ក្រុមជម្រើសជាតិស្វីស និង ក្រុមជម្រើសជាតិប៊ែលហ្ស៊ិក
ក្រុមជម្រើសជាតិស្វីស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]