អង់គ្លេស៖ ថ្មីៗនេះចក្រភពអង់គ្លេសទើបបង្កើតកាមេរ៉ាកាណុងវែងមួយ អាចថតសកម្មភាពអ្នកដំណើរណាដែលហ៊ានប្រើទូរស័ព្ទពេលកំពុងបើកបរ បានចំងាយរហូតដល់ទៅ១០០០ម៉ែត្រ

គេបានដាក់ឈ្មោះឲ្យកាមេរ៉ាស៊េរីថ្មីមួយនេះថា “The Long Ranger” ដែលសមត្ថកិច្ចបានដាក់វា ពង្រាយពាសពេញតំបន់ Gloucester សម្រាប់ចាប់មុខសញ្ញាអ្នកបើកបរដែលមិនគោរពច្បាប់ចរាចរណ៍។ ជាពិសេសគឺការប្រើប្រាស់ទូរស័ព្ទអំឡុងពេលបើកបរនេះតែម្តង។

កាមេរ៉ាវាស់ល្បឿនរថយន្ត អាចត្រឹមថតនិងបញ្ជាក់ពីល្បឿនរបស់យានយន្ត ស្របពេលដែលកាមេរ៉ាកាណុងធំ ទ្រនុងវែងនេះអាចផ្តិតជារូបភាព ឬ ថតវីដេអូរបស់អ្នកដំណើរខណៈកំពុងបើកបរ ពីចំងាយបានដល់ទៅ១គីឡូម៉ែត្រ

ឥឡូវនេះ ប៉ូលិសដែលយាមល្បាតនៅតាមដងផ្លូវក្នុងទីក្រុង Gloucester នៃចក្រភពអង់គ្លេស សុទ្ធតែមានកាន់នូវកាមេរ៉ាជំនាន់ថ្មីនេះ សម្រាប់ថតសកម្មភាពអ្នកបើកបរខុសច្បាប់ និងបង្ការគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសអង់គ្លេស។

កាមេរ៉ាកាណុងវែងមួយនេះអាចថតយករថយន្តដែលធ្វើដំណើរនៅលើដងផ្លូវបានដល់ទៅ ៣៥ ០០០ គ្រឿង

យោងតាមសារព័ត៌មាន The Metro ដែលបានចេញផ្សាយនៅក្នុងថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នេះបានឲ្យដឹងថា “ នាពេលខាងមុខ សមត្ថកិច្ចនៅក្នុងប្រទេសអង់គ្លេសនឹងប្រើប្រាស់កាមេរ៉ាកាណុងវែងនេះ បូករួមនឹងប្រព័ន្ធចាប់យកផ្លាកលេខរថយន្តស្វ័យប្រវត្តិហៅកាត់ថា (ANPR) ដើម្បីត្រួតពិនិត្យមើលសកម្មភាពយានយន្តទាំងអស់នៅលើដងផ្លូវ "

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]