ភ្នំពេញ៖ កាលពីថ្មីៗនេះ ក្រុមហ៊ុន Sony បានប្រារព្ធធ្វើនូវពិធីជួបជុំ ទទួលទានអាហារពេលល្ងាច ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និងជាពិសេសក៏មានវត្តមានជាកិត្តយស របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ចូលរួមផងដែរ ដែលធ្វើឲ្យរាត្រីទទួលទានអាហារ ពោរពេញទៅដោយភាពអាធិកអាធម។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ចូលរួមកម្មវិិធីរបស់Sony
Sony ប្រារព្ធពិធីជួបជុំញុំាអាហារ

ទន្ទឹងនឹងឱកាសដ៏វិសេសវិសាលនេះផងដែរ ក្រុមហ៊ុន Sony ដែលជាក្រុមហ៊ុនជំនាញ ក្នុងការផលិតទូរទស្សន៍ដ៏ល្អបំផុត ក៏បានធ្វើការដាក់សម្ភោធនូវ Flagship Model ឆ្នាំនេះ គឺទូរទស្សន៍ BRAVIA OLED ប្រភេទថ្មី A9F ដែលជាទូរទស្សន៍ទំនើបបំផុតរបស់ Sony ដោយមានបំពាក់ទៅដោយ បច្ចេកវិទ្យាថ្មី Pixel Conteast Booter អមជាមួយនឹងគុណភាពរូបភាពល្អបំផុត ដែលមានភ្ជាប់មកជាមួយ X1 Ultimate Picture Processorថែមទៀតផង។ ហើយនិងអ្វីដែលកាន់តែអស្ចារ្យជាងនេះទៅទៀតនោះ គឺសម្លេងរបស់A9Fនេះ ក៏បានបំពាក់ទៅដោយ Acoustic Surface Audio+ ដែលមានទីតាំងសម្លេង គឺចេញមកពីអេក្រង់ទូរទស្សន៍តែម្តង ដែលធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ថា ដូចកំពុងតែទស្សនាខ្សែភាពយន្ត នៅក្នុងរោងភាពយន្តដូច្នោះដែរ។

គឺទូរទស្សន៍ BRAVIA OLED ប្រភេទថ្មី A9F , A9F និង Competitor

យ៉ាងណាមិញ នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Sony ពិតជាមានមោទនៈភាពក្នុងការបង្ហាញជូន Processor ថ្មីគឺ X1 Ultimate Picture Processor ដែលមានសមត្ថភាពខ្លាំងជាង X1 Extreme រហូតដល់ទៅ២ដងឯណោះ ពោលគឺប្រភេទ X1 Ultimate Picture Processor នេះគឺមានសមត្ថភាព ធ្វើឲ្យប្រសើរឡើងនូវ Object Based HDR Remaster ដែលអាចចាប់យករូបភាពរាប់រយផ្សេងៗគ្នា នៅលើអេក្រង់ ហើយវាមានភាពឆ្លាតវៃក្នុងការជួយបង្កើន ភាពលម្អិតរបស់រូបភាព និងពណ៌ ដែលធ្វើឲ្យអ្វីគ្រប់យ៉ាង ដែលលោកអ្នកទស្សនា គឺអាចមើលឃើញកាន់តែភ្លឺច្បាស់ និងមានភាពរស់រវើកដូចពិតៗ មិនគួរឲ្យជឿ។

ដោយឡែក បើនិយាយពីលក្ខណៈពិសេសថ្មីទាំងអស់របស់ A9F ឯណេះវិញ គឺ Pixel Contrast Booster ដែលវាគឺជាអ្នកបញ្ជានិងគ្រប់គ្រងទៅលើ Pixel មួយៗឲ្យកាន់តែមានប្រសិទ្ធិភាព និងអនុញ្ញាតិឲ្យវាប្រើប្រាស់ Screen OLED ដែលវាមានសក្តានុពល នៅគ្រប់កន្លែងដែលមានពន្លឺភ្លឺខ្លាំងទៀតផង។

ម៉ូដែល Competitor OLED TV

ដូចដែលមានរៀបរាប់ខាងលើ ក្រៅពីរូបភាពច្បាស់ខ្លាំងកម្រិត 4Kហើយ Sony A9F ក៏មានចំណុចពិសេសទាក់ទាញទៅលើប្រពន្ធសម្លេង Acoustic Surface Audio + ផងដែរ។ ទូរទស្សន៍ប្រភេទ A9F នេះមានប្រពន្ធសម្លេង 3.2 Chanel បើប្រៀបជាមួយនឹង A1E និង A8F គឺមានត្រឹមតែ 2.1 Chanel តែប៉ុណ្ណោះ ដូចនេះមានន័យថា វាមាន 3Actuators នៅខាងមុខ(គឺឆ្វេង កណ្តាល និងស្តាំ) រីឯ Subwoofers 2 គឺមាន(ឆ្វេងនិងស្តាំ)។ ជាមួយនឹងការបន្ថែម Actuators ហើយនិង Subwoofers នេះផងដែរ A9F ក៏បានតម្លើងវ៉ាត់សម្លេងរហូតដល់ទៅ ៩៨W បើប្រៀបធៀបទៅនឹង A1E និង A8F មានតែ ៥០W តែប៉ុណ្ណោះ។

សរុបមក Acoustic Surface Audio + 3.2 Chanel បានធ្វើឲ្យសម្លេង Surround Sound ឮកាន់តែខ្លាំង ដោយមានការបន្ថែម Actuators ហើយនិង Woofers ជាមួយនឹងការតម្លើងវ៉ាត់ (W) ធ្វើឲ្យអ្នកទស្សនាទទួលបាននូវបទពិសោធន៍សម្លេងកាន់តែអស្ចារ្យ៕ 

Sony ដាក់បង្ហាញនូវទូរទស្សន៍ម៉ូដែលថ្មី
លោក ចាន់ អ៉ីន ប្រធានទីផ្សារនៃក្រុមហ៊ុន Sony
Sony ដាក់បង្ហាញនូវទូរទស្សន៍ម៉ូដែលថ្មី
Sony ដាក់បង្ហាញនូវទូរទស្សន៍ម៉ូដែលថ្មី
Sony ដាក់បង្ហាញនូវទូរទស្សន៍ម៉ូដែលថ្មី
Sony ដាក់បង្ហាញនូវទូរទស្សន៍ម៉ូដែលថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]