បរទេស៖ បន្ទាប់ពីអ្នកប្រដាល់មុខឌឺ Conor McGregor បានចាញ់អ្នកប្រដាល់ Khabib Nurmagomedov កាលពីលើកមុនមក។ លោកក៏បានផ្អាកការប្រដាល់មួយរយៈ រួចក៏បែកគំនិតបើកអាជីវកម្មលក់ស្រាវីស្គី។ មួយរយៈចុងក្រោយនេះ យើងឃើញថា ការរកស៊ីរបស់លោកពិតជាទទួលបានការគាំទ្រ និងជោគជ័យខ្លាំងមែនទែន រហូតទល់តែស្រាវីស្គីរបស់លោកលក់អស់ពីស្តុក។

លោក Conor McGregor

លោកបានថ្លែងថា “ជាទូទៅ ខ្ញុំគ្មានមូលហេតុត្រូវសូមទោសគេទេ ប៉ុន្តែលើកនេះ ខ្ញុំពិតជាសូមទោសដល់អ្នករាល់គ្នាពិតមែនចំពោះបញ្ហាអស់ស្តុកនេះ។ កាលពីអាទិត្យមុន ខ្ញុំបានទៅរោងចក្រផលិតស្រា ហើយពួកយើងគ្រោងរៀបចំ និងដឹកជញ្ជួនស្រាវីស្គីទាំងនេះទៅ អៀរឡង់ និងអាមេរិកនៅដើមខែធ្នូនេះ ដូច្នេះនៅដើមខែធ្នូទៅ វានឹងមានស្តុកវិញហើយ។”

ស្រាវីស្គីម៉ាក Proper Twelve របស់លោក គ្រាន់តែរយៈពេល ១០ ថ្ងៃសោះលក់បានរាប់សិនលានដប ដូច្នេះ វាពិតជាហួសការរំពឹងទុករបស់លោកពិតមែន ហើយនេះគឺជាមូលហេតុដែលវាអស់ស្តុកលឿនដូច្នេះ។

ស្រាវីស្គី Proper Twelve

លោក McGregor បាននិយាយថា “មានមនុស្សរាប់ពាន់លាននាក់ជុំវិញពិភពលោកបានផ្ញើសារមកគាត់ ចង់ទិញស្រាវីស្គីនេះ។”

គួររម្លឹកផងដែរ លោក McGregor បានបង្កើតអាជីវកម្មលក់ស្រាវីស្គីនេះជាងមួយឆ្នាំមកហើយ ហើយលោកពិតជារកស៊ីបានកាក់កបខ្លាំងមែនទែន៕ 

លោក Conor McGregor
លោក Conor McGregor
លោក Conor McGregor
លោក Conor McGregor
លោក Conor McGregor
លោក Conor McGregor

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]