ឈីលី៖ ខ្សែប្រយុទ្ធក្លិបបិសាចក្រហម Manchester United កីឡាករ Alexis Sanchez បានខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីរូបគេបានស៊ុតបាល់ពិន័យ ១១ម៉ែត្រមិនចូលទីក្រុមជម្រើសជាតិកូស្តារីកា ដែលបណ្ដាលឲ្យក្រុមជម្រើសជាតិឈីលីរបស់គេត្រូវចាញ់ ការប្រកួតមិត្តភាពអន្ដរជាតិនៅក្នុងលទ្ធផល ៣-២។

Alexis Sanchez
Alexis Sanchez

អតីតខ្សែប្រយុទ្ធក្រុមកាំភ្លើងធំ Arsenal រូបនេះ មានឱកាសទាត់បាល់ពិន័យ ១១ម៉ែត្រនៅក្នុងនាទីទី៨២ នៅពេលដែលខ្សែការពារ Kendall Waston របស់ក្រុមជម្រើសជាតិកូស្តារីកា បានទៅទាញស្មារបស់គេឲ្យដួលនៅក្នុងប្រអប់គ្រោះថ្នាក់ ប៉ុន្តែរូបគេបែរជាភ្លាត់ស៊ុតមិនចូលទីក្រុមភ្ញៀវទៅវិញ។

យ៉ាងណាមិញ ខ្សែប្រយុទ្ធវ័យ ២៩រូបនេះ នៅតែអាចរកគ្រាប់បាល់ឲ្យក្រុមជម្រើសជាតិឈីលីបានចំនួន ១គ្រាប់ផងដែរ សម្រាប់ការប្រកួតមិត្តភាពអន្ដរជាតិនេះ គឺធ្វើបាននៅនាទីទី៩០ ដោយការខាប់បាល់បញ្ចូលទីបានយ៉ាងល្អ។

Alexis Sanchez
Kendall Waston

គូរឲ្យដឹងថា គ្រាប់បាល់ ៣របស់ក្រុមជម្រើសជាតិកូស្តារីកា គឺរកបានដោយខ្សែការពារ Kendall Waston ចំនួន ២គ្រាប់ និងខ្សែការពារ Ronald Matarrita ចំនួន ១គ្រាប់ ខណៈដែល ២គ្រាប់របស់ក្រុមជម្រើសជាតិឈីលីវិញ រកបានដោយខ្សែការពារ Sebastián Vegas និងខ្សែប្រយុទ្ធ Alexis Sanchez៕

Ronald Matarrita
Sebastián Vegas

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]