ជប៉ុន៖ យោងតាមកាសែត The Japan Times បានឱ្យដឹងថា រដ្ឋមន្រ្តីទទួលបន្ទុកសន្តិសុខតាមប្រព័ន្ធអ៊ីនធើណេតរបស់ប្រទេសជប៉ុនបាននិយាយថា លោកមិនដែលប្រើប្រាស់កុំព្យូទ័រទាល់តែសោះ។

លោករដ្ឋមន្រ្តី Yoshitaka Sakurada

លោករដ្ឋមន្រ្តី Yoshitaka Sakurada វ័យ ៦៨ ឆ្នាំរូបនេះ បានបង្ហាញរឿងនេះក្នុងអំឡុងពេលកិច្ចប្រជុំគណៈកម្មាធិការនៃគណៈប្រតិភូជាន់ទាបកាលពីម្សិលមិញថា តាំងពីអាយុ ២៥ ឆ្នាំមក លោកបានប្រើបុគ្គលិក និងលេខាធិការរបស់លោក ដូច្នេះលោកមិនដែលប្រើកុំព្យូទ័រខ្លួនឯងនោះទេ។

សម្តីរបស់លោកបានធ្វើឱ្យអ្នកនយោបាយផ្សេងៗទៀតនៅក្នុងកិច្ចប្រជុំនេះ មានការអស់សំណើចជាខ្លាំង។ លោក Masato Imai ដែលជាតំណាងរាស្ត្រនៅសភាជាន់ទាបម្នាក់បានថ្លែងថា "វាពិតជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលចំពោះខ្ញុំណាស់ ដែលមនុស្សម្នាក់សូម្បីតែកុំព្យួទ័រមិនដែលប៉ះផង បែរជាទទួលបន្ទុកក្នុងការដោះស្រាយបញ្ហាសុវត្ថិភាពអ៊ីនធើណេតទៅវិញ"។

លោករដ្ឋមន្រ្តី Yoshitaka Sakurada

នៅពេលគេសួរលោកអំពីរបៀបក្នុងការការពារ ការវាយប្រហារតាមអ៊ីនធើណេតលោករដ្ឋមន្ត្រីបាននិយាយថា USB មិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅក្នុងប្រព័ន្ធជាដាច់ខាត។ នេះសបញ្ជាក់ឲ្យឃើញថា លោកមិនដឹងពីមុខងាររបស់ USB ទេ ហើយលោកក៏មិនដឹង "ព័ត៌មានលម្អិតពិតប្រាកដ" អំពីវិធានការសន្តិសុខដែរ។

ទោះបីជាយ៉ាងនេះក៏ដោយលោករដ្ឋមន្រ្តី Sakurada បានធានាដល់សភាថា សន្តិសុខតាមប្រព័ន្ធអ៊ីនធើណេត គឺជារឿងដ៏សំខាន់សម្រាប់រដ្ឋាភិបាល ហើយលោកមានទំនុកចិត្តលើសមត្ថភាពរបស់លោកក្នុងការគ្រប់គ្រងបញ្ហានេះ៕ 

លោករដ្ឋមន្រ្តី Yoshitaka Sakurada

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]