អង់គ្លេស៖ បន្ទាប់ពីប្រធានក្រុម Wayne Rooney បានជួយក្រុមជម្រើសជាតិអង់គ្លេស យកឈ្នះក្រុមជម្រើសជាតិអាមេរិក ដោយលទ្ធផល ៣-០នៅក្នុងការប្រកួតមិត្តភាពអន្ដរជាតិរួចមក រូបគេបានធ្វើការលាអ្នកគាំទ្រទាំងអស់ដែលបានទៅទស្សនាការប្រកួតដោយក្តីសោកស្តោយបំផុត។

Wayne Rooney
Wayne Rooney

ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំរូបនេះគឺជាម្ចាស់ស្បែកជើងមាស (Top Scorer) របស់ក្រុមជម្រើសជាតិអង់គ្លេស តែម្នាក់គត់ដែលគេអាចស៊ុតបញ្ចូលទីបានរហូតដល់ ៥៣គ្រាប់ក្នុងចំណោមការបង្ហាញខ្លូនសរុប ១២០ប្រកួត បូករួមទាំងការប្រកួតចុងក្រោយដែលគេបានជួយក្រុមឲ្យយកឈ្នះ អាមេរិក ៣-០នេះផងដែរ។

យ៉ាងណាមិញ នៅពេលបិទការប្រកួត Rooney បាននិយាយថា៖ «បើតាមគំនិតរបស់ខ្ញុំ ពេលនេះខ្ញុំអាចនិយាយបានថា (ប្រទេសអង់គ្លេស) គឺមានសុវត្ថិភាពហើយ ពីព្រោះខ្ញុំបានឃើញច្បាស់នៅពេលហ្វឹកហាត់ជុំគ្នា។ តាំងពីរបៀបនៃការលេងអាចនិយាយបានថាប៉ុនហ្នឹងគឺគ្រប់គ្រាន់ហើយ ណាមួយពួកយើងមានគ្រូបង្វឹកដ៏អស្ចារ្យម្នាក់ ដូច្នេះខ្ញុំគិតថាលទ្ធផលហ្នឹងអាចឆ្លើយតបកាន់តែប្រសើរ។ ខ្ញុំនៅតែគិតថាអង់គ្លេសជាក្រុមមួយដ៏អស្ចារ្យ ដែលប្រមូលផ្តុំទៅដោយកីឡាករវ័យក្មេងជាច្រើនដូច្នេះអនាគតប្រាកដជាភ្លឺស្វាងមិនខាន»។

Wayne Rooney
Wayne Rooney

Rooney បាននិយាយបន្ថែមថា៖ «ខ្ញុំជឿជាក់ថានៅប៉ុន្មានឆ្នាំខាងមុខទៀតនេះ ពួកគេនឹងអាចក្លាយទៅជាកីឡាករល្អបំផុត បន្ទាប់ពីខ្ញុំបានចាកចេញពីប្រទេសអង់គ្លេស។ ខ្ញុំនៅតែមានសង្ឃឹមថាពួកគេអាចធ្វើបាន។ ហើយវាពិតជាអស្ចារ្យណាស់សម្រាប់ប្រទេសមួយនេះ ខ្ញុំនឹងមកគាំទ្រពួកគេនៅពេលមានប្រកួតបន្តបន្ទាប់។ ជាចុងក្រោយនេះខ្ញុំពិតជាសូមអរគុណទៅដល់អ្នកគាំទ្រទាំងអស់ដែលធ្លាប់រិះគន់រូបខ្ញុំ ប៉ុន្តែខ្ញុំធ្វើនេះក៏ដើម្បីប្រទេសរបស់ខ្ញុំដែរ»៕

Wayne Rooney
Wayne Rooney

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]