បរទេស៖ ក្រុមជម្រើសជាតិអេស្ប៉ាញ បានភ្លាត់ចាញ់ក្រុមម្ចាស់ផ្ទះក្រូអាតនៅចុងម៉ោងនាទីទី ៩០+៣ ដោយលទ្ធផល ៣-២អំឡុងការប្រកួតនៅក្នុងពានរង្វាន់ UEFA Nations League នៅយប់មិញនេះ។

ក្រុមជម្រើសជាតិអេស្ប៉ាញ
ក្រុមជម្រើសជាតិក្រូអាត

នៅក្នុងតង់ទី១ យើងសង្កេតឃើញថា ក្រុមម្ចាស់ផ្ទះក្រូអាត បានព្យាយាមដាក់សម្ពាធទៅលើក្រុមភ្ញៀវអេស្ប៉ាញយ៉ាងខ្លាំង ប៉ុន្តែមិនអាចទម្លុះសំណាញ់ទីក្រុមកំពុងឈរនៅកំពូលតារាង League A Group 4 នេះបាននោះទេ ដោយរក្សាលទ្ធផល ០-០ រហូតដល់បញ្ចប់ការប្រកួតនៅតង់ទីមួយ។

យ៉ាងណាមិញ នៅក្នុងតង់ទី២ ថ្វីត្បិតក្រុមភ្ញៀវអេស្ប៉ាញមានឱកាសគ្រប់គ្រងបាល់ច្រើនមែន ប៉ុន្តែពួកគេបានរបូតគ្រាប់បាល់ដល់ទៅ ៣គ្រាប់ឯណោះសម្រាប់ការប្រកួតនៅយប់មិញនេះ ពោលគឺនៅនាទីទី៥៤, នាទី៦៩ និងនាទីទី៩៣ ដែលរកបានដោយខ្សែប្រយុទ្ធ Andrej Kramarić និងខ្សែការពារ Tin Jedvaj។

ស្របពេលដែលក្រុមភ្ញៀវក៏អាចស៊ុតបាន ២គ្រាប់មកវិញផងដែរគឺធ្វើបាននៅនាទីទី៥៦ និង៧៨ ដោយខ្សែបម្រើ Dani Ceballos និងខ្សែការពារ Sergio Ramos។

Andrej Kramarić
Tin Jedvaj
Tin Jedvaj

ដូច្នេះឆ្លងតាមជ័យជម្នះ ៣-២ទៅលើក្រុមជម្រើសជាតិអេស្ប៉ាញនេះ ក្រូអាតមាន៤ពិន្ទុបណ្ណោះអាសន្ន ប៉ុន្តែពួកគេត្រូវបន្តឈរនៅបាតតារាងនៅក្នុងពូលដដែល ខណៈដែលអេស្ប៉ាញវិញ ទោះភ្លាត់ចាញ់ការប្រកួតនេះក្តីក៏ពួកគេនៅតែរក្សាដំណែងកំពូលតារាងនៅក្នុងពានរង្វាន់ UEFA Nations League បានផងដែរ៕

Dani Ceballos
Sergio Ramos

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]