ភ្នំពេញ៖ បើគិតទៅក្រុមហ៊ុនទូរស័ព្ទដៃស្មាតហ្វូន vivo បានឈានជើង និងចូលប្រឡូកចំពោះវិស័យស្មាតហ្វូនរបស់ខ្លួន នៅក្នុងទីផ្សារនៃប្រទេសកម្ពុជាប្រហែលជាជិត ២ ឆ្នាំមកហើយ។ ផលិតផលស្មាតហ្វូន vivo វាមិនមែនជាស្មាតហ្វូន ដែលស្ថិតនៅក្នុងលំដាប់ថ្នាក់កំពូលទេ ប៉ុន្តែនិយាយចំពោះការរចនាម៉ូដទៅលើម៉ូឌែលស្មាតហ្វូននីមួយៗគឺ សុទ្ធសឹងតែមានភាពច្នៃប្រឌិតខ្ពស់ មានលក្ខណៈទាន់សម័យកាល និងបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ មិនចាញ់ស្មាតហ្វូនដទៃឡើយ ។ 

ហើយវាក៏ជាស្មាតហ្វូន ដែលកំពុងតែមានប្រជាប្រិយភាពនៅលើទីផ្សារនៅក្នុងប្រទេសកម្ពុជាផងដែរ។ ដូចអ្នកទាំងអស់គ្នាបានដឹងហើយថាក្រុមហ៊ុនទូរស័ព្ទដៃ vivo មានត្រកូលតំណាងរបស់ខ្លួន ២ ដែលកំពុងតែមានឈ្មោះបោះសម្លេង និងមានសន្ទុះនៃការគាំទ្រច្រើន នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននោះគឺ៖ បងប្អូននៃត្រកូល V និងត្រកូល Y ។

ដោយជិតដល់ឱកាសនៃការប្រារព្ធពិធីបុណ្យអុំទូកនាពេលខាងមុខនេះ ក្រុមហ៊ុនទូរស័ព្ទដៃ vivo នឹងធ្វើការបញ្ចេញនូវស្មាតហ្វូនជំនាន់ចុងក្រោយរបស់ខ្លួនមួយស៊េរីទៀតហើយ ដែលវាត្រូវជាបងប្អូនរួមជំនាន់នៃត្រកូល Y ផងដែរ នោះគឺម៉ូឌែល vivo Y95 ។ 

បើតាមការប៉ាន់ស្មានវាអាចនឹងចេញលក់ជាផ្លូវការនៅលើទីផ្សារ មុន ឬក្នុងអំឡុងពេលនៃការប្រារព្ធពិធីបុណ្យអុំទូក។ យ៉ាងណាមិញចំពោះ vivo Y95 នេះនៅមិនទាន់បានប្រកាសឱ្យដឹងអំពីតម្លៃ និងលក្ខណៈសម្បត្តិរបស់វាឱ្យបានជាក់លាក់នៅឡើយទេ ហើយសង្ឃឹមថាការចនាម៉ូតមិនចាញ់ជំនាន់សិស្សច្បងវាទៅចុះ។

តោះយើងរង់ចាំមើលថា តើម៉ូឌែលជំនាន់ចុងក្រោយ vivo Y95 មួយនេះ នឹងមានអ្វីពិសេសដែលត្រូវផ្លាស់ប្ដូរខ្លះ ចំពោះសមាជិកថ្មីនៃស្មាតហ្វូនត្រកូល Y មួយនេះហើយក៏សង្ឃឹមផងដែរថា ម៉ូឌែល vivo Y95 នឹងត្រូវបានដាក់លក់ជាផ្លូវការជាមួយនឹងតម្លៃដ៏សមរម្យមួយនៅលើទីផ្សារកម្ពុជា។ 

ជឿជាក់ថាអតិថិជនដែលតែងតែគាំទ្រទៅលើផលិតផលស្មាតហ្វូន vivo និងទន្ទឹងរង់ចាំសម្រាប់ការមកដល់នៃសមាជិកថ្មី vivoY95 មួយនេះ។ ចង់ដឹងឲ្យកាន់តែច្បាស់សូមលោកអ្នករង់ចាំតាមដាន តាមរយៈផេកហ្វេសបុកផ្លូវការរបស់ក្រុមហ៊ុន vivo ទាំងអស់គ្នាដើម្បីដឹងអំពីតម្លៃ និងរូបរាងរបស់ស្មាតហ្វូនមួយនេះ៕

Vivo Y95 នឹងបង្ហាញខ្លួនឆាប់ៗនេះ
Vivo Y95 នឹងបង្ហាញខ្លួនឆាប់ៗនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]