ប៉ារីស៖ ភ្ញៀវទេសចរថៃមួយគូ ត្រូវបានអ្នកបើកតាក់ស៊ីនៅប៉ារីសម្នាក់ធ្វើស៊ីអស់ ២៤៧ អឺរ៉ូ (២៧៨ ដុល្លារ) សម្រាប់ការធ្វើដំណើរធម្មតា ដោយការពិតគួរតែចំណាយត្រឹមតែ ៥០អឺរ៉ូ ទៅ ៥៥អឺរ៉ូ (៥៦ ដុល្លារ ទៅ ៦២ ដុល្លារ) តែប៉ុណ្ណោះ។

សង្សារមួយគូនេះបានហៅតាក់ស៊ីជិះពីព្រលានយន្តហោះ Charles de Gaulle ទៅទីក្រុង កាលពីថ្ងៃ ៦ ខែវិច្ឆិកាកន្លងទៅនេះ។

តាមរយៈវីដេអូជាង ៩នាទីបានបង្ហាញថា សង្សារមួយគូនេះបានឈ្លោះប្រកែកជាមួយនឹងអ្នកបើកតាក់ស៊ីម្នាក់នេះ ដោយរូបគេទាមទារលុយ ២៤៧ អឺរ៉ូ សម្រាប់ការធ្វើដំណើរ ៤៥គីទ្បូម៉ែត្រ។ 

អ្នកបើកតាក់ស៊ីកំហូចនោះ

អ្នកបើកតាក់ស៊ីរូបនេះបាននិយាយថា “តាក់ស៊ីនៅប៉ារីសមិនមែនតម្លៃថេរនោះទេ គឺគិតតាមម៉ែត្រ។”

ជម្លោះមួយនេះបានឈានដល់ គូស្នេហ៍មួយគូនេះទាមទារសុំមើលប័ណ្ណបើកបរ និងចង់ទៅប៉ុស្តិ៍ប៉ូលិសទៀត ប៉ុន្តែខាងអ្នកបើកតាក់ស៊ីកំហូចនេះមិនព្រម ហើយគេថែមទាំងនិយាយទៀតថា៖

“នេះមិនមែនជាទ្បានរបស់ខ្ញុំទេ។ វាគឺជាទ្បានរបស់ក្រុមហ៊ុន លោកយល់ទេ? ខ្ញុំមិនទៅប៉ុស្តិ៍ប៉ូលិសទេ។ លោកបង់លុយឲ្យខ្ញុំ ហើយលោកទៅប៉ុស្តិ៍ប៉ូលិសដោយខ្លួនឯងទៅ។ តើលោកមានបញ្ហាអី?”

តៃកុងទ្បានកំហូចរូបនេះមិនព្រមឲ្យសង្សារមួយគូនេះចេញពីទ្បានជាដាច់ខាត លុះត្រាតែពួកគេបង់លុយឲ្យសិន។ គេថែមទាំងជេរគូស្នេហ៍នេះថា “ឆ្កួត” ទៀតនៅពេលពួកគេចង់ឲ្យលុយត្រឹមតែ ១០០ អឺរ៉ូ (១១២ ដុល្លារ) ប៉ុណ្ណោះ។

អ្នកបើកតាក់ស៊ីកំហូចនោះ

តៃកុងទ្បាននេះបានបន្តនិយាយទៀតថា “លោកមិនឲ្យលុយខ្ញុំ គ្មានបញ្ហាទេ។”

គូស្នេហ៍កំសត់មួយគូនេះព្យាយាមតេទៅប៉ូលិស ខណៈពេលពួកគេកំពុងនៅលើទ្បាន តែអ្នកបើកតាក់ស៊ីនេះព្យាយាមបន្ថែមល្បឿន ដើម្បីឲ្យពួកគេពិបាករៀបរាប់ប្រាប់បូលិសពីទីតាំងរបស់ពួកគេ។

ដោយគ្មានជម្រើស ភ្ញៀវទេសចរមួយគូនេះត្រូវបង្ខំចិត្តបង់លុយចំនួន ២០០ អឺរ៉ូ (២២៦ ដុល្លារ) ទើបពួកគេអាចចាកចេញពីទ្បានបាន។

អ្នកដំណើរឈ្មោះ Charkrid Thanhachartyothin រូបនេះបានរៀបរាប់ក្នុងបណ្តាញសង្គមរបស់ខ្លួនថា “ពេលនោះទ្វារទ្បានគឺត្រូវបានបិទជិត ហើយអីវ៉ាន់របស់យើងទាំងអស់គឺនៅក្នុងគូទទ្បាន។ គេមិនឲ្យយើងចាកចេញទេ។ គេថែមទាំងបន្ថែមល្បឿន ខណៈពេលយើងកំពុងតេទូរស័ព្ទទៅក្រុមហ៊ុនរបស់គេដើម្បីឲ្យជួយដោះស្រាយ។ ដូច្នេះយើងក៏សម្រេចចិត្តឲ្យលុយគេ ២០០ អឺរ៉ូ ដើម្បីចាកចេញពីទ្បាន។” 

អ្នកបើកតាក់ស៊ីកំហូចនោះ

ក្រោយពីមានរឿងនេះផ្ទុះទ្បើង ប៉ូលិសប៉ារីសកំពុងតែធ្វើការស៊ើបអង្កេតចំពោះបញ្ហានេះ។

វីដេអូនេះត្រូវបានបង្ហោះនៅក្នុងគេហទំព័រ Youtube ហើយមានអ្នកទស្សនាចំនួន ២០០,០០០ ដង ដោយជនជាតិបារាំងជាច្រើនរូបមានភាពអាម៉ាស់ និងរិះគន់អ្នកបើកតាក់ស៊ីម្នាក់នេះដែលធ្វើឲ្យប្រទេសគេមានភាពអាប់អោនជាខ្លាំង៕  

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូនៅខាងក្រោមនេះទាំងអស់គ្នា៖

អ្នកបើកតាក់ស៊ីកំហូចនោះ
អ្នកបើកតាក់ស៊ីកំហូចនោះ
អ្នកបើកតាក់ស៊ីកំហូចនោះ

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]