ថៃ៖ សន្ទុះទីផ្សាររបស់ តារាសម្តែងស្រី Yaya បច្ចុប្បន្ន កំពុងតែឡើងកូដខ្លាំងឡើង ជាមួយនឹង រឿងភាគរបស់នាង នៅក្នុងប៉ុស្តិ៍លេខ៣ ដែលត្រូវបានចាក់ផ្សាយជាបន្តបន្ទាប់។

ប៉ុន្តែភាគច្រើន គេសម្គាល់ឃើញចំណុចមួយ ដែលតារាស្រីរូបនេះ ខុសគេ ត្រង់ថាមិនថាទៅណា រូបនាងតែងតែយកអ្នកម្តាយទៅតាម ហើយគេឆ្ងល់ថា ហេតុអ្វីបានជានាង មិនយកអ្នកគ្រប់គ្រងមួយ ផ្ទាល់ខ្លួន​តែម្តងទៅ។

ក្នុងនោះដែរ ម្តាយរបស់Yaya ក៏បាននិយាយដែរថា អ្នកស្រីពេញចិត្ត ក្នុងការធ្វើវា ហើយក៏អាចដើរជាមួយកូនស្រី បានគ្រប់ទីកន្លែង មិនថា នៅក្នុងស្រុក ឬទៅបរទេស។ អ្នកស្រី អាចមើលថែកូនស្រីបានល្អជាង។ ជាពិសេស នៅពេលនាង អស់កម្លាំង នាងតែងតែគេងលើភ្លៅអ្នកស្រី ដូចជាកូនក្មេង យ៉ាងដូច្នោះដែរ។

អ្នកស្រី បន្តថា អ្នកស្រី តែងតែថតរូបថត ពេលនាងគេងលើភ្លៅ ហើយផ្ញើរូបទាំងនោះ ឲ្យមិត្តរបស់នាងមើលផងដែរ។ មិនតែប៉ុណ្ណោះ លោកស្រី ក៏មានអារម្មណ៍ថាស្រស់ស្រាយខ្លាំងណាស់ ពេលកូនស្រី ហៅអ្នកស្រី ថាម៉ាក់។

Yaya
Yaya
Yaya
Yaya
Yaya
Yaya
Yaya និងអ្នកម្តាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]