ភ្នំពេញ៖ តារាសម្តែងស្រី វ័យក្មេង មុនីនាថ បានដកខ្លួនចេញពីសិល្បៈ ស្ទើរតែទាំងស្រុង ក្រោយជាប់ជាជ័យលាភី Freshie Girl។

ជាពិសេស កាលពីថ្មីៗនេះ មុនីនាថ ក៏បានបង្ហាញភាពភ្ញាក់ផ្អើល និងរំភើបចិត្តខ្លាំង នៅពេលឃើញមិត្តភក្តិរបស់នាង ដែលសុទ្ធសឹងជា មិត្តរួមអាជីពសិល្បៈ និងអ្នកខ្លះ ចូលប្រឡងហ្វេសស៊ីជាមួយគ្នា បានរៀបចំពិធីលាភាពនៅលីវ ឲ្យនាង។ ក្នុងនោះ ពួកគេ ក៏បានថតរូបជាច្រើនសន្លឹក បង្ហោះចូលបណ្តាញសង្គម ឲ្យមហាជន បានឃើញ ពីភាពរីករាយរបស់ពួកគេ ក្នុងរាត្រីនោះ។

យ៉ាងណាមិញ ពិធីរៀបការរបស់មុនីនាថ នឹងមិនយូរទេ ព្រោះថា ភាគច្រើន ឲ្យតែធ្វើពិធីលាភាពនៅលីវ គឺមិនយូរនោះទេ អាចប្រហែលចុងឆ្នាំ ឬដើមឆ្នាំ២០១៩ ក៏ថាបាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]