អង់គ្លេស៖ អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស កីឡាករ Wayne Rooney បានសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា ការដែលគេសម្រេចចិត្តផ្តល់ឱកាសដល់កីឡាករក្មេងៗមួយចំនួនដែលមានសមត្ថភាពនិងបទពិសោធន៍នេះ អាចជាវប្បធម៌ដ៏ល្អមួយសម្រាប់ឲ្យក្រុមជម្រើសជាតិរបស់គេមានការរីកចម្រើនទៅថ្ងៃអនាគត។

Wayne Rooney
Wayne Rooney

ស្របពេលដែលខ្សែប្រយុទ្ធក្លិប DC United រូបនេះនឹងត្រូវចូលលេងនៅក្នុងការប្រកួតលើកទី១២០ និងជាការប្រកួតលើកចុងក្រោយរបស់គេឲ្យក្រុមជម្រើសជាតិអង់គ្លេស នៅឯកីឡដ្ឋាន Wembley នៅថ្ងៃព្រហស្បតិ៍ ស្អែកនេះ រូបគេបានសម្រេចចិត្តសូមដកខ្លួនវិញ ព្រោះអ្នកគាំទ្រភាគច្រើនមានការរិះគន់មកលើរូបគេយ៉ាងខ្លាំង។

យ៉ាងណាមិញ Rooney ក៏បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «ខ្ញុំបាននិយាយទុកមុនប្រហែល១២ ខែពីព្រោះពេលនោះខ្ញុំមានអារម្មណ៏ថា ខ្ញុំគ្មានសមត្ថភាពប្រជែងនៅក្នុងពានរង្វាន់ World Cup ទេ។ ហើយខ្ញុំសុខចិត្តបោះបង់ឱកាសនេះដល់កីឡាករក្មេងៗដែលមានសមត្ថភាពជាងខ្ញុំ ហើយពួកគេជាកីឡាករដែលអស្ចារ្យជាងខ្ញុំ។ ខ្ញុំនៅតែសង្ឃឹមថារយៈពេល ១០-១៥ឆ្នាំខាងមុខទៀត យើងនឹងឃើញក្រុមជម្រើសជាតិអង់គ្លេសមានទម្រង់លេងល្អមួយ ហើយខ្ញុំសុខចិត្តប្តូរកន្លែងដែលខ្ញុំលេងទៅឲ្យកីឡាករដែលមានសមត្ថភាពជាងខ្ញុំ ព្រោះវាជាក្តីសង្ឃឹមតែមួយគត់របស់ខ្ញុំចង់ផ្តល់ឲ្យពួកគេ»។

Wayne Rooney
Wayne Rooney

គួរឲ្យដឹងថា ខ្សែប្រយុទ្ធ Wayne Rooney បានសូមដកខ្លួនពីក្រុមជម្រើសជាតិអង់គ្លេស ដែលនឹងត្រូវធ្វើការប្រកួតមិត្តភាពទល់នឹងសហរដ្ឋអាមេរិកនៅថ្ងៃស្អែក ដែលជាការរៀបចំឡើងដើម្បីរៃអង្គាសថវិកាសម្រាប់ចូលរួមមូលនិធិ Rooney Foundation ក្នុងគោលបំណងជួយដល់កុមារក្រីក្ររបស់ក្លិប Manchester United ដោយសាររូបគេត្រូវបានអ្នកគាំទ្រមួយចំនួនតូចនៅក្នុងប្រទេសធ្វើការរិះគន់ខ្លាំងពេកដែលជាហេតុធ្វើឲ្យគេសម្រេចចិត្តដកខ្លួនចេញមុនការប្រកួតមកដល់តែម្តង៕

Wayne Rooney
Wayne Rooney

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]