កូរ៉េខាងត្បូង៖ កាលពីម្សិលមិញនេះ សមាជិកមួយរូប របស់ក្រុមចម្រៀងល្បីឈ្មោះ Blackpink គឺតារាចម្រៀងស្រី Jennie បានបញ្ចេញនូវបទចម្រៀងទោលរបស់ខ្លួនជាលើកដំបូង ដែលធ្វើឲ្យកក្រើកពេញបណ្តាញទំនាក់ទំនងសង្គមទូទាំងពិភពលោក។

មិនតែប៉ុណ្ណោះ បទចម្រៀងទោលចំណងជើង «Solo» របស់ Jennie ដែលបានបញ្ចេញជាផ្លូវការ កាលពីវេលាម៉ោង៤ល្ងាចម្សិលមិញនេះ បើគិតមកទល់ពេលនេះ គឺបានជាប់លេខ១ គ្រប់ដណ្តប់ទូទាំងតារាងអាល់ប៊ុមក្នុងស្រុកចំនួន៨។ 

លើសពីនេះទៅទៀត បទចម្រៀងរបស់ Jennie ថែមទាំងដណ្តើមបានលេខ១ នៅលើតារាង iTunes បទចម្រៀង ទូទាំងពិភពលោកប្រមាណ៤០ប្រទេស ដែលមានដូចជា អាហ្សង់ទីន, ប្រេស៊ីល, ប៊ុលហ្គារី, ហ្វីលីពីន, ស៊ុយអែត, តៃវ៉ាន់, តួកគី, អារ៉ាប់, វៀតណាម, កម្ពុជា ។ ថែមទាំងបាន វ៉ាដាច់តារាចម្រៀងលំដាប់ពិភពលោកល្បីៗ Lady Gaga កញ្ញា Ariana Grande និងតារាជាច្រើនផ្សេងទៀតថែមទៀតផង។

បន្ថែមពីនេះទៅទៀត MVបទចម្រៀង«Solo»របស់ Jennie ដែលបានបង្ហោះនៅលើយូធូបនោះ ទទួលបានចំនួនអ្នកចូលទស្សនារហូតដល់ទៅជាង១០លានដង ដោយត្រឹមរយៈពេល១៥ម៉ោងតែប៉ុណ្ណោះ ហើយអ្នកគាំទ្ររំពឹងថាចំនួនអ្នកទស្សនា នឹងកើនឡើងបន្តទៀតផងដែរ៕ 

Jennie ចេញSolo ជាលើកដំបូង
តារាង iTunes ទូទាំងពិភពលោក
Jennie ចេញSolo ជាលើកដំបូង
Jennie ចេញSolo ជាលើកដំបូង
Jennie ចេញSolo ជាលើកដំបូង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]