ជប៉ុន៖ តើអ្នកធ្លាប់ធ្វើអ្វីខ្លះដើម្បីបង្ហាញក្តីស្រលាញ់ដល់សង្សារ ឬប្តីប្រពន្ធរបស់អ្នក? ប្រហែលជាអ្នកទិញកាដូ និងនាំដៃគូរបស់អ្នកទៅញុំាអីជុំគ្នាហើយ។ យ៉ាងណាមិញ ថ្ងៃនេះយើងនឹងណែនាំអ្នករាល់គ្នាមកស្គាល់ប្តីប្រពន្ធចំណាស់មួយគូដែលរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាអស់រយៈពេលច្រើនឆ្នាំហើយ ប៉ុន្តែពួកគាត់ពិតជាមានភាពផ្អែមល្ហែមណាស់ ធ្វើឲ្យក្មេងៗពិតជាច្រណែននឹងពួកគាត់ខ្លាំងមែនទែន។

ប្តីប្រពន្ធវ័យ ៦០ឆ្នាំនេះមានឈ្មោះ Tsuyoshi និង Tomi Seki ត្រូវបានគេស្គាល់ផងដែរថាឈ្មោះ Bonpon511 ។ គូស្នេហ៍ចំណាស់មួយគូនេះបានរៀបការជាមួយគ្នាអស់រយៈពេល ៣៨ ឆ្នាំមកហើយ ប៉ុន្តែពួកគាត់នៅតែចេះស្រលាញ់គ្នា និងផ្អែមល្ហែមជាខ្លាំងដែលធ្វើឲ្យក្មេងៗពិតជាច្រណែននឹងពួកគាត់មែន។ ពួកគាត់ល្បីពេញ Instagram នៅក្នុងប្រទេសជប៉ុន ដោយសារតែពួកគាត់ទាំងពីរនាក់ស្លៀកសម្លៀកបំពាក់គូស្នេហ៍ (couple) រាល់ថ្ងៃពោលគឺជាង ៣៨ឆ្នាំមកហើយ។ 

Tsuyoshi និង Tomi Seki

Tsuyoshi និង Tomi មានកូនស្រីម្នាក់ ហើយដំបូងទ្បើយកូនស្រីរបស់ពួកគាត់បានថតរូបពួកគាត់ បង្ហោះលើ Instagram ប៉ុន្តែមិននឹកស្មានថាមានការគាំទ្រដ៏ច្រើនបែបនេះសោះ។ បច្ចុប្បន្ននេះចំនួនអ្នក followers នៅក្នុងគណនី Instagram គាត់មានចំនួន ៧៦៤,០០០ នាក់។

យ៉ាងណាមិញ គូស្នេហ៍ចំណាស់នេះ ក៏បានបោះពុម្ភសៀវភៅ ២ក្បាលដែលរៀបរាប់អំពីជីវិតអាពាហ៍ពិពាហ៍របស់ពួកគាត់ និងបានបើកហាងលក់សំលៀកបំពាក់មួយកន្លែងនៅប្រទេសជប៉ុនផងដែរ៕

សូមទស្សនាកម្រងរូបភាពគូស្នេហ៍នៅខាងក្រោមនេះទាំងអស់គ្នា៖

Tsuyoshi និង Tomi Seki
Tsuyoshi និង Tomi Seki
Tsuyoshi និង Tomi Seki
Tsuyoshi និង Tomi Seki
Tsuyoshi និង Tomi Seki
Tsuyoshi និង Tomi Seki
Tsuyoshi និង Tomi Seki

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]